ព័ត៌មានជាតិ
អ្នកនាំពាក្យ បដិសេធខ្លឹមសារព័ត៌មានមួយ ផ្សាយខុសពីប្រសាសន៍សម្តេច
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក ស្រី ឱ វណ្ណឌីន បានថ្លែងច្រានចោល នូវការចុះផ្សាយរបស់សារព័ត៌មាន មួយ ដែលបានចុះផ្សាយខុសពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលឡើងចំណងជើងថា ” ពលករត្រឡប់មកពីថៃ ដែលគ្មានអាការសង្ស័យកូវីដ១៩ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក“។
លោក ស្រី ឱ វណ្ណឌីន ចាត់ទុកការចេញផ្សាយនេះ គឺខុស ទៅនឹងខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ ដាក់ឲ្យអនុវត្ត។
លោក ជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា “សុំកុំសរសេរខុស និងផ្សាយព័ត៍មានខុស ពីបទបញ្ជាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ សុំធ្វេីការកែតម្រូវជាបន្ទាន់ផងណា និងកុំបន្តចែកចាយ ដែលនាំឲ្យមានការភ័ន្តច្រឡំកាន់តែច្រេីនឡេីង”។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ៧ ខែមីនា បានសម្រេចអនុញ្ញាតឲ្យពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ អាចផ្លាស់កន្លែងធ្វើចត្តាឡីស័កពីខេត្តជាប់ព្រំដែន មកធ្វើចត្តាឡីស័កនៅក្នុងខេត្ត ឬស្រុកកំណើតរបស់ខ្លួន សម្រាប់ពលករដែលគ្មានអាការធ្ងន់ធ្ងរ ពោលគឺមិនបានលើកលែងការធ្វើចត្តាឡីស័កនោះឡើយ៕

អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


