ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្រ្តីវៀតណាម គ្រាប្រទេសរងឥទ្ធិពលខ្យល់ព្យុះ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះសោដនាកម្មបង្កឡើងដោយព្យុះទីហ្វុង យ៉ាកជី(Yagi) ដែលបានវាយប្រហារនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម។

សារលិខិតរំលែកទុក្ខចុះថ្ងៃ នៅថ្ងៃទី១១ ខែកកញ្ញា ឆ្នាំ ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖« ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីការបាត់បង់ជីវិត និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងដំណាំ ដោយសារព្យុះយ៉ាកជី ដែលបានបំផ្លាញបណ្តាខេត្តនៅភាគខាងជើងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤»។
ក្នុងនាមប្រទេសកម្ពុជា និងប្រជាជនខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមចូលរួមរំលែកមរណៈទុក្ខ និងសម្ដែងការសោកស្ដាយដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម រដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេសគ្រួសារដែលបានបាត់បង់នៅពេលដ៏លំបាកនេះ។

តាមរយៈសារលិខិតនេះ សម្តេចធិបតី ជឿជាក់ថា ក្រោមការដឹកនាំដ៏អស្ចារ្យរបស់នាយករដ្ឋមន្រ្តីវៀតណាម ប្រជាជនវៀតណាមដែលមានភាពមាំមួន នឹងអាចឆ្លើយតបនឹងគ្រោះធម្មជាតិនេះបានជោគជ័យ។
គួរជម្រាបថា ឥទ្ធិពលខ្យល់ព្យុះ យ៉ាកជី (Yagi) បានបង្កឱ្យមានការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរ ព្រមទាំងបានបំផ្លិចបំផ្លាញនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជិត ២០០នាក់ អ្នកបាត់ខ្លួនប្រហែល ១២៥នាក់ អ្នករបួស ៨០០នាក់ ខូចខាតផ្ទះចំនួន ១៣០.២៦៨ខ្នង និងផ្ទះដែលជន់លិចចំនួន ៥៧.៨៥៧ខ្នង៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


