កីឡា
៣ក្រុមមិនទាន់ចាញ់ក្នុងលីគកំពូលកម្ពុជាត្រឹមសប្តាហ៍ទី៤
ក្លិបបាល់ទាត់ភ្នំពេញក្រោន ណាហ្គាវើលដ៍ និង អង្គរថាយហ្គឺរ ជាក្រុមមិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតខេមបូឌានព្រីមៀរលីគ២០២៤-២៥ ដែលបានដំណើរការ៤សប្តាហ៍កន្លងទៅ។

ភ្នំពេញក្រោន រកបាន១២ពិន្ទុពេញ ឈរលើកំពូលតារាង តាមរយៈជ័យជម្នះទាំង៤ប្រកួត។ ប្រកួតទី១ ពួកគេបានយកឈ្នះ វិសាខា ៤-២, សប្តាហ៍ទី២ ឈ្នះ ក្រសួងការពារជាតិ ២-១, សប្តាហ៍ទី៣ ឈ្នះ បឹងកេត ២-១ និងសប្តាហ៍ទី៤ ឈ្នះ គិរីវង់សុខសែនជ័យ៦-០។
ណាហ្គាវើលដ៍ ទើបតែឆ្លងកាត់៣ប្រកួត ដោយរកបាន៩ពិន្ទុពេញ ឈរចំណាត់ថ្នាក់លេខ៣ តាមរយៈជ័យជម្នះលើក្រុមគិរីវង់សុខសែនជ័យ ២-០ ក្នុងសប្តាហ៍ទី១, ឈ្នះ វិសាខា ១-០ ក្នុងសប្តាហ៍ទី២ និងឈ្នះ បឹងកេត ៣-១ ក្នុងសប្តាហ៍ទី៣។

ក្រុមភ្ញាក់ផ្អើលនោះគឺ អង្គរថាយហ្គឺរ មិនទាន់ស្គាល់បរាជ័យដែរ ដោយឆ្លងកាត់៣ប្រកួតគឺឈ្នះទាំងអស់ រកបាន៩ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ៤។ សប្តាហ៍ទី១ ពួកគេបានយកឈ្នះ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ១-០, សប្តាហ៍ទី២ ឈ្នះក្រសួងការពារជាតិ ២-១ និងសប្តាហ៍ទី៣ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ២-០។
ព្រះខ័នរាជស្វាយរៀង ឈ្នះ៣ និងចាញ់១ ឈរចំណាត់ថ្នាក់លេខ២។ វិសាខា ឈ្នះ២ និងចាញ់២ ឈរលេខ៥ ហើយ អាយអេសអាយ ដង្កោសែនជ័យ ឈ្នះ២ និងចាញ់២ ឈរលេខ៦។

ជាមួយគ្នានេះ បឹងកេត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ ឈរលេខ៧ ហើយក្រសួងការពារជាតិឈ្នះ១ និងចាញ់៣ មាន៣ពិន្ទុឈរលេខ៨។ ក្រុម៣ដែលមិនទាន់ស្គាល់ជ័យជម្នះគឺ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ចាញ់២ និងស្មើ១ មាន១ពិន្ទុ។ ឡាយហ្វ ព្រះសីហនុ ស្មើ១ និងចាញ់៣មាន១ពិន្ទុ ខណៈគិរីវង់សុខសែនជ័យចាញ់ទាំង៤ប្រកួត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


