ជីវិតកម្សាន្ដ
Zhao Lusi បង្ហោះរូបឪពុក កម្ចាត់ពាក្យចចាមអារ៉ាមវះកាត់កែមុខ
តារាសម្ដែងស្រីកំពុងពេញនិយម Zhao Lusi នាពេលថ្មីៗនេះតែងតែលេចឮនូវពាក្យចចាមអារ៉ាមថាមិនឈប់ឈរទាក់ទិនឹងសម្រស់ផូរផង់របស់នាង។ យ៉ាងណា នាងស្រាប់តែបង្ហាញរូបភាពឪពុកបង្កើតលើបណ្ដាញអ៉ិនធើណេតក្នុងន័យកម្ចាត់ពាក្យចចាមអារ៉ាមថា តារាស្រីត្រកូល Zhao មិនបានកែមុខកែមាត់ដូចគេចោទឡើយ។
រូបថតឪពុកបង្កើតរបស់ Zhao Lusi ត្រូវបានចែករំលែកនៅពេលដែលនាងកាលនៅក្មេង ដែលបង្ហាញពីភាពសង្ហារបស់គាត់អាចក្លាយជាតារាសម្តែងបាន។ ជាពិសេសគេសង្កេតឃើញថា ឪពុកតារាស្រីរូបនេះមានច្រមុះខ្ពស់ទម្រង់មុខស្រួច ដូច្នេះមិនមែនជារឿងចម្លែកទេដែលតារាចិនមានសម្រស់ស្អាតកាត់តាមឪពុកនាង។
ដ្បិតថាយ៉ាងនេះក្ដី នាពេលកន្លងមកអ្នកតារាសម្ដែងចិនវ័យ ២៥ឆ្នាំរូបនេះ តែងតែត្រូវបានគេដាក់ការសង្ស័យជាប្រចាំ ជាពិសេសសម្រស់លេចធ្លោស្អាតប្លែកឲ្យតែពេលនាងបង្ហាញខ្លួនជាសាធារណៈម្ដងៗ។ គេតែងតែសង្កេតមើលមុខដែលមើលទៅស្ដើង ត្របកភ្នែកពីរជាន់ និងច្រមុះស្រួចស្អាតរបស់នាងថាអាចឆ្លងកាត់មុខកំបិត។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នករិះគន់មួយចំនួនបានប្រើពាក្យអាក្រក់ដោយសម្ដៅមកលើនាងថា ការវះកាត់កែសម្ផស្សបានប្រែក្លាយតារាឆ្នើមរូបនេះទៅជាបិសាចពស់ ហើយក៏ធ្វើឲ្យនាងរឹងដូចមនុស្សក្រមួន។

ក្រោយមក អ្នកគ្រប់គ្រងរបស់នាងក៏បានបកស្រាយយ៉ាងលម្អិត ថារាល់អ្វីដែលទស្សនិកជនឃើញគឺជាលទ្ធផលនៃការសម្រកទម្ងន់ ហើយសម្រស់ដែល Zhao Lusi បានបង្ហាញនោះទៀតសោតគឺបានមកពីការតុបតែងមុខនិងការរៀបចំខ្លួនរបស់នាងតែប៉ុណ្ណោះ។
យ៉ាងណាមិញ តាមរយៈការបង្ហោះរូបភាពឪពុក ត្រឹមមួយភ្លេតប៉ុណ្ណោះ នាងហាក់ទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន។ ម្នាក់ៗបានលើកសរសើរតួស្រីរូបនេះថាតាមពិតទៅនាងមានរូបសម្រស់ស្អាតពីធម្មជាតិសោះ គ្រាន់តែកាលចូលសិល្បៈដំបូងៗធ្វើឲ្យនាងមានសាច់ទ្រលុកទ្រលន់ និងមុខមូល។ ប៉ុន្តែតាមរយៈរបបអាហារល្អ និងជំនាញផាត់មុខទើបធ្វើឲ្យតួ Zhao Lusi កាន់តែស្រស់ស្អាតលើសមុនទៀត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លែងស្លូតដូចមុនហើយ Zhao Lusi ប្ដឹងអ្នកដែលបរិហារកេរ្តិ៍ និងរិះគន់ថានាងកែសម្ផស្ស
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


