ព័ត៌មានអន្ដរជាតិ
Zelenskyy៖ យោធាអ៊ុយក្រែនបានកាត់បន្ថយសក្ដានុពលរុស្ស៊ីក្នុងការវាយលុកភាគខាងកើត
លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញាថា កងកម្លាំងអ៊ុយក្រែនបានកាត់បន្ថយសក្តានុពលនៃកងទ័ពរុស្ស៊ី ក្នុងការវាយប្រហារនៅជួរមុខភាគខាងកើតតំបន់ Donetsk នៃសង្រ្គាមដែលមានរយៈពេលជាង២ឆ្នាំកន្លះកន្លងមកនេះ។

មេដឹកនាំអ៊ុយក្រែន បាននិយាយក្នុងវីដេអូមួយទាំងយប់ថា យោធាកំពុងប្រឹងប្រែងអស់ពីសមត្ថភាព «សម្រាប់ការងើបឡើងវិញនៃកងពលតូចប្រយុទ្ធរបស់យើង។ នៅពេលនេះ កងកម្លាំងការពារអ៊ុយក្រែនអាចកាត់បន្ថយសក្តានុពលនៃការវាយលុករបស់អ្នកឈ្លានពាននៅក្នុងតំបន់ Donetsk»។
លោក Zelenskyy បានបន្ថែមថា ស្ថានភាពនៅតែមាន «ការលំបាកយ៉ាងធ្ងន់ធ្ងរជាមួយនឹងការប្រយុទ្ធដ៏ស្វិតស្វាញជារៀងរាល់ថ្ងៃ» នៅក្នុងផ្នែកទាំងពីរនៃរណសិរ្សភាគខាងកើតដែលទទួលរងការវាយប្រហារភាគច្រើនបំផុតពីរុស្ស៊ី ដោយនោះគឺនៅជិតទីក្រុង Pokrovsk និងទីក្រុង Kurakhove ។
លោក បានបន្តទៀតថា ប្រតិបត្តិការរបស់អ៊ុយក្រែន នៅក្នុងតំបន់ Kursk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមកាលពីខែមុន បានទទួលជោគជ័យក្នុងការធ្វើឲ្យយោធារុស្ស៊ី បង្វែរធនធានចេញពីរណសិរ្សភាគខាងកើត។ ការចាប់ខ្លួនកងទ័ពរុស្ស៊ីបានជំរុញ «ធនធានផ្លាស់ប្តូរ» នៃអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន ដើម្បីប្រើប្រាស់ជាថ្នូរនឹងការចរចាក្នុងការសម្របសម្រួលផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយទីក្រុងមូស្គូ។
រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនគឺលោកខាងលិច គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។
លោកខាងលិច និងអ៊ុយក្រែនពណ៌នាការឈ្លានពានរបស់រុស្ស៊ីថាជាការដណ្តើមយកទឹកដីតាមបែបចក្រពត្តិ ហើយបានប្តេជ្ញាថានឹងកម្ចាត់រុស្ស៊ីឲ្យបាននៅលើសមរភូមិ។ បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងបាន១៨%នៃទឹកដីអ៊ុយក្រែន៕
ដោយ៖ ឈាង
ចុចអាន៖ UN ប្រាប់ថា ការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រថាមពលអ៊ុយក្រែន អាចបំពានច្បាប់មនុស្សធម៌
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


