សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយខ្នង នៅជាប់ព្រំដែនថៃនៃក្រុងប៉ោយប៉ែត
ប៉ោយប៉ែត ៖ អគ្គិភ័យបានឆាបឆេះផ្ទះល្វែងមួយខ្នងដែលម្ចាស់មិននៅស្ថិតនៅខាងក្រោយផ្សាររាត្រី(ទឹកពុះ)ក្នុងភូមិក្បាល់ស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងអាជ្ញាធរសមត្ថកិច្ចទាំងបីប្រភេទចេញអន្តរាគមន៍ជាមួយរថយន្តពន្លត់អគ្គិភ័យបានបាញ់ពន្លត់បានទាន់ពេលមិនឱ្យមានការរាលដាលដល់លំនៅឋានដទៃ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីរសៀល ថ្ងៃទី២៤ កញ្ញា ២០២៤និងត្រូវបានសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត អាវុធហត្ថក្រុង កម្លាំងយោធាក្រុងអន្តរាគមន៍បាញ់ពន្លត់រហូតគ្រប់គ្រងបាននៅវេលាម៉ោង៦និង៣០នាទីថ្ងៃដដែល។

តាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុនិងជាអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុមានភ្លើងឆាបឆេះ គឺចរន្តអគ្គិសនីបានដាច់ពីដងលុះពេលភ្លងមកវិញចុងក្រោយក៏មានសម្លេងផ្ទុះចេញពីក្នុងផ្ទះដែលត្រូវភ្លើងឆេះទើបមានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។

ពួកគាត់បាននិយាយថា ផ្ទះដែលត្រូវភ្លើងឆេះនេះមានម្ចាស់ផ្ទះឈ្មោះគា ភេទស្រី ពេលដែលឆេះនេះម្ចាស់មិននៅទេ ត្រូវបានសមត្ថកិច្ចវ៉ៃសោរចូលអន្តរាគមន៍បាញ់ទឹកពន្លត់។

អ្នកជិតខាងថា ហេតុការណ៍នេះអាចកើតឡើងដោយសារតែផ្ទុះសេខ្សែភ្លើងដែលអាចមកពីចរន្តអគ្គិសនីបុកមកវិញ។ សមត្ថកិច្ចបានឱ្យដឹងថា ការអន្តរាគមន៍របស់សមត្ថកិច្ចបានប្រើរថយន្តទឹកបាញ់អស់បីគ្រឿងទើបគ្រប់គ្រងបាន៕
ដោយ ៖ អ ពៅ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


