ព័ត៌មានអន្ដរជាតិ
ជាលើកដំបូង! ប្រជាជនសិង្ហបុរី កើនឡើងដល់ចំនួន៦លាននាក់
ប្រជាជនសិង្ហបុរីសរុបមានចំនួន ៦,០៤លាននាក់ គិតត្រឹមខែមិថុនាឆ្នាំ២០២៤ ដោយកើនឡើង២%ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍សង្ខេបពីចំនួនប្រជាជនដែលចេញផ្សាយដោយនាយកដ្ឋានប្រជាជាតិ និងចំណេះដឹងរបស់សិង្ហបុរីកាលពីថ្ងៃទី២៤ខែកញ្ញា។

កំណើននេះ ជាចម្បងក៏ដោយសារតែការកើនឡើងនៃប្រជាជនដែលមិនមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងសិង្ហបុរី ចំនួន៥% ដែលកើនពី ១,៧៧លាននាក់ឡើងដល់ ១,៨៦លាននាក់។ អ្នកកាន់ប័ណ្ណការងារជំនាញមធ្យម បានរួមចំណែកភាគច្រើនក្នុងកំណើននេះ បន្ទាប់មកគឺពលករចំណាកស្រុកតាមផ្ទះ។
ចំណែកឯចំនួនប្រជាជនសិង្ហបុរី បានកើនឡើង ០,៧% ដល់ ៣,៦៤លាននាក់។
ដោយឡែក ប្រជាជនវ័យចំណាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំនៅសិង្ហបុរី ក៏បានបន្តកើនឡើងផងដែរ ក្នុងកំណើន ១៩,៩% គិតត្រឹមខែមិថុនា បើធៀបនឹង ១២,៤% កាលពី១ទសវត្សរ៍មុន។
សិង្ហបុរី មានអត្រាកំណើតថ្មីចំនួន ២៨ ៨៧៧នាក់នៅក្នុងឆ្នាំ២០២៣ ធ្លាក់ចុះពីចំនួន ៣០ ៤២៩នាក់ក្នុងឆ្នាំ២០២២ ខណៈអត្រាមានកូនសរុបរបស់ប្រជាជនបានឈានដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រគឺ ០,៩៧នាក់ក្នុងស្ត្រីម្នាក់ កាលពីឆ្នាំមុន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


