Connect with us

ព័ត៌មានជាតិ

អតីត​កូនប្រសា​ លួច​ដុត​ផ្ទះ​ឪពុកក្មេក​ឆេះ​ខ្ទេច​ទាំង​ស្រុង​

បានផុស

នៅ

ផ្ទះមួយ​ខ្នងរួម​ជាមួយនឹង​ទ្រព្យសម្បត្តិ​ជាច្រើនបើ​សរុប​ជាទឹកប្រាក់ប្រមាណ​ជាង៥០ ០០០ដុល្លារ ត្រូវបាន​អគ្គិភ័យឆេះ​បំផ្លាញ​ទាំងស្រុង ដោយសារតែ​ស្នាដៃ​អតីត​កូនប្រសាលបចូល​ដុត​កាលពី​ពាក់កណ្តាល​អាធ្រា​ត្រ។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ករណីនេះ​បានកើត​ឡើងនៅវេលា​ម៉ោង​០០ និង​០៥នាទី ឈានចូល​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅ​ចំណុច​អង្គាំផ្អែម ស្ថិតក្នុង​ក្រុមទី៩ ភូមិ​ទួល​ខ្វាវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បាន​បន្តថា ការធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា និងមាន​ស្ថាន​ទម្ងន់ទោស​នេះ គឺបង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឃឹម ខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជាអតីតកូនប្រសារ​របស់​ម្ចាស់ផ្ទះ ដោយបានធ្វើ​សកម្មភាពដុត​ផ្ទះ​ជនរង​គ្រោះ​ឈ្មោះ អឿន ឃឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ ទួល​ខ្វាវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យ​ឆេះ​ខ្ទេច​ទាំងស្រុង ។​

សម្ភារៈ​ខូចខាត​រួមមាន ៖ ១.​ផ្ទះ​ទំហំ១២​ម៉ែត្រ គុណ១៣​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រកសង្ក័សី ២.​រថយន្ត ម៉ាក​កាមរីចំនួន១​គ្រឿង ៣.​រ៉ឺមក​កង់​បី១​គ្រឿង ៤.​ម៉ា​ស៊ី​កិនស្រូវ១​គ្រឿង ៥.​សម្ភារៈ​ចៅ​មហាមួយ​ឈុត ៦.​លុយចំនួន១០​លាន​រៀល និង៧. មាស​មួយចំនួន ។ សរុប​ការខូចខាត​រួមប្រមាណ​ជាង ៥០ ០០០ ដុល្លារ ។

បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ ជនបង្ក​ដែលជា​អតីត​កូនប្រសាត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចាប់ខ្លួនបាន​ហើយ ដើម្បី​បញ្ជូន​ខ្លួន​ទៅតាម​ផ្លូវច្បាប់ ៕

អត្ថបទ ៖ សោ និយម​រដ្ឋ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​៖ កិច្ចការ​៩​ចំណុច​ដែល​ក្រសួង​បានធ្វើ​ដើម្បី​ផលប្រយោជន៍​កម្មករ សហជីព និង​វិស័យ​ឯកជន

ព័ត៌មានជាតិ២ ម៉ោង មុន

​រដ្ឋបាល​ខេត្តកំពង់ចាម ចេញសេចក្តីប្រកាស​ព័ត៌មាន​ស្តី​ពី​ករណី​ចាក់​ថ្ម​ច្រាំង​ទន្លេ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារចំពោះជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះចៅស៊ុលតង់ យាងមកដល់កម្ពុជាដោយសុវត្ថិភាព ដើម្បីសោយព្រះក្រយាពេលព្រឹកស្អែកជាមួយសម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឆ្នាំ២០២៥ខាងមុខ ក្រសួងការងារនឹងប្រកាសជ័យលាភីពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

Sokha Hotels

ព័ត៌មានពេញនិយម