ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសក្តែងៗថា ខ្លួនវាយប្រហារកន្លែងណាក៏បានដែរ នៅមជ្ឈិមបូព៌ា
មេទ័ពអ៊ីស្រាអែល បានប្រកាសក្តែងៗថា ប្រទេសរបស់ខ្លួន មានសមត្ថភាពអាចវាយប្រហារកន្លែងណាក៏បានដែរ នៅក្នុងតំបន់មជ្ឈិមបូព៌ា។

តាមការចុះផ្សាយរបស់សារព័ត៌មាន Times of Israel កាលពីថ្ងៃពុធទី២ខែតុលាឆ្នាំ២០២៤, ឧត្តមសេនីយ Herzi Halevi អគ្គសេនាធិការ IDF ព្រមានថា អ៊ីស្រាអែលនឹងឆ្លើយតបទៅការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ ហើយកងទ័ពរបស់លោក អាចវាយប្រហារបានគ្រប់កន្លែងទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោកបាននិយាយក្នុងវីដេអូអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានអាកាស Tel Nof ថា «សត្រូវរបស់យើង មិនទាន់ដឹងអំពីរឿងនេះទេ មកទល់ពេលឥឡូវ ហើយឆាប់ៗ ពួកគេនឹងយល់ច្បាស់។ អ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល ២០០ គ្រាប់ទៅលើរដ្ឋអ៊ីស្រាអែលកាលពីម្សិលមិញ។ អ៊ីរ៉ង់បានវាយប្រហារតំបន់ជនស៊ីវិល និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលជាច្រើននាក់។ យើងនឹងឆ្លើយតប យើងដឹងពីរបៀបកំណត់ទីតាំងគោលដៅសំខាន់ៗ និងរបៀបវាយប្រហារច្បាស់ណាស់»។

ក្រោយការព្រមាននេះប៉ុន្មានម៉ោងផង អ៊ីស្រាអែល ក៏បើកការវាយប្រហារអាកាសលើទីក្រុង បេរូត សម្លាប់ពលរដ្ឋលីបង់ចំនួន៦នាក់។
ចំណែកទីក្រុង Dahieh ដែលជាបន្ទាយរឹងមាំរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងទីក្រុង បេរូត ក៏ត្រូវវាយប្រហារផងដែរ ខណៈនៅភាគខាងត្បូងប្រទេសលីបង់ឯណោះ យោធាអ៊ីស្រាអែលបានព្រមាននៅព្រឹកថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមអាកាសនឹងបន្តទៀត។

សូមបញ្ជាក់ជាថ្មី អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងរាប់រយគ្រាប់ដាក់អ៊ីស្រាអែល ចំពេលការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលខ្លួនគាំទ្រនៅលីបង់និងអ៊ីស្រាអែល ក៏កំពុងពុះកញ្ជ្រោលដែរ។
ក្នុងចំណោមមីស៊ីលផ្លោងទាំងនោះ មីស៊ីលភាគច្រើនត្រូវស្ទាក់ចាប់បាននៅកណ្តាលអាកាស ប៉ុន្តែខ្លះបានទម្លាយសំណាញ់ការពារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រមុខ UN ថ្កោលទោសអ៊ីរ៉ង់ ក្រោយអ៊ីស្រាអែល ដាក់សម្ពាធខ្លាំងពេក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


