ព័ត៌មានអន្ដរជាតិ
កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់ក្រុមឧទ្ទាម ម៉ៅនិយម (Maoist) ចំនួន២៨នាក់
កងកម្លាំងសន្តិសុខឥណ្ឌាបានបាញ់សម្លាប់ពួកឧទ្ទាម Maoist យ៉ាងតិច២៨នាក់ កាលពីថ្ងៃសុក្រ អំឡុងពេលប្រយុទ្ធគ្នា មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានពួកបះបោរឱ្យចុះចាញ់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៥ខែកញ្ញានេះ។

មនុស្សជាង១ម៉ឺននាក់បានស្លាប់នៅក្នុងការបះបោររយៈពេលជាច្រើនទសវត្សរ៍ដែលធ្វើឡើងដោយចលនា Naxalite នៅក្នុងតំបន់កុលសម្ព័ន្ធសម្បូរធនធានរបស់ប្រទេសឥណ្ឌា។ ទោះយ៉ាងណា ការបះបោរបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការបង្រ្កាបដោយកងកម្លាំងសន្តិសុខ បានសម្លាប់ពួកឧទ្ទាមយ៉ាងហោចណាស់១៩០នាក់នៅឆ្នាំនេះ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។
ការប្រយុទ្ធគ្នាដោយកាំភ្លើងកាលពីថ្ងៃសុក្របានកើតឡើងនៅកណ្តាលរដ្ឋ Chhattisgarh ដែលជាតំបន់បេះដូងនៃចលនាឧទ្ទាម ដែលអះអាងថា កំពុងត្រូវបានជិះជាន់។ មេប៉ូលិសតំបន់ Bastar បានឲ្យដឹងថា មានសាកសពក្រុមឧទ្ទាមម៉ៅនិយម (Maoist) សរុបចំនួន២៨នាក់ត្រូវបានគេរកឃើញ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងនៅក្នុងព្រៃ Abuhmad ដែលជាតំបន់ដាច់ស្រយាល និងមានមនុស្សរស់នៅតិច ខណៈមកដល់ពេលនេះ ប្រតិបត្តិការរួមគ្នារវាងប៉ូលិស និងសាខាផ្សេងទៀតនៃកងកម្លាំងសន្តិសុខរបស់ប្រទេសឥណ្ឌា នៅតែកំពុងបន្តប្រតិបត្តិការនៅឡើយ។

កន្លងមកប្រទេសឥណ្ឌាបានដាក់ពង្រាយបុគ្គលិកសន្តិសុខរាប់ម៉ឺននាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួក Maoist នៅទូទាំង ច្រករបៀងដែលគ្រប់គ្រងដោយក្រុមបះបោរទាំងនេះ។ ជាមួយគ្នានេះប្រទេសឥណ្ឌាបានចំណាយប្រាក់រាប់លានដុល្លារទៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដាច់ស្រយាលដើម្បីទប់ស្កាត់ការបះបោរ ហើយអះអាងថាបានបង្ខាំងការបះបោរ ៤៥ ស្រុកក្នុងឆ្នាំ ២០២៣ធ្លាក់ចុះពី៩៦ក្នុងងឆ្នាំ២០១០។
ការប៉ះទង្គិចគ្នា កាលពីថ្ងៃសុក្រ គឺជាការប៉ះទង្គិចមួយក្នុងចំណោមមនុស្សជាច្រើននៅឆ្នាំនេះ ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានបង្កើនយុទ្ធនាការប្រឆាំងនឹងសំណល់នៃការបះបោររបស់ចលនាម៉ៅនិយម ដែលបានចាប់ផ្តើមជិត ៦០ឆ្នាំមុន។
ជម្លោះទាំងនេះបានបង្កើតឲ្យមានការវាយប្រហារដ៏សាហាវមួយចំនួនលើកងកម្លាំងរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ប៉ូលិសនិងទាហានចំនួន២២នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយក្រុមឧទ្ទាមក្នុងឆ្នាំ២០២១។ កងកុម្មង់ដូចំនួន១៦នាក់ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងរដ្ឋ Maharashtra ភាគខាងលិចក្នុងការវាយប្រហារដោយគ្រាប់បែកពីក្រុមឧទ្ទាម Maoist ក្នុងឆ្នាំ ២០១៩។ ទោះយ៉ាងណាប្រទេសឥណ្ឌារំពឹងថា ការបះបោរ Naxalite នឹងត្រូវបានបញ្ចប់ទាំងស្រុងនៅដើមឆ្នាំ២០២៦៕

អត្តបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


