ព័ត៌មានជាតិ
អគារថ្មីស្នងការក្រុងភ្នំពេញកម្ពស់៩ជាន់សាងសង់បាន៧០ភាគរយហើយ
អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកម្ពស់៩ជាន់ដែលមានទីតាំងស្ថិតនៅលើទីតាំងចាស់ក្នុងខណ្ឌឫស្សីកែវនោះសាងសង់បានប្រមាណ៧០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។

លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ «អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះមានទំហំ៤០ម៉ែត្រគុណនិង៥០ម៉ែត្រ និងកម្ពស់៩ជាន់ សាង់សង់រួចប្រហែលជា៧០ភាគរយហើយ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។»
លោកវរសេនីយ៍ឯកបានបន្តថា តាមផែនការបើមិនមានបញ្ហាការនាំចូលសម្ភារៈទេ អគារនេះគ្រោងនឹងសាងសង់ឲ្យចប់រួចរាល់នៅចុងឆ្នាំ២០២១នេះ ឬអាចនៅដើមឆ្នាំ២០២២ខាងមុខ ព្រោះថាបច្ចុប្បន្ននេះនៅសល់តែការរៀបចំបន្ទប់ខាងក្នុងនិងការតុបតែងប៉ុណ្ណោះ។

អគារថ្មីនេះមានបំពាក់ដោយសម្ភារ: និងបច្ចេកវិទ្យាទំនើបដូចជាបំពាក់កញ្ចក់ ឧបករណ៍ត្រួតពិនិត្យ កាមេរ៉ាស្មាតតិចណូឡូជីងាយស្រួលក្នុងការគ្រប់គ្រងចរាចរណ៍នៅក្នុងក្រុង ជាពិសេសអមដោយការរៀបចំសួនច្បារ និងដាំដើមឈើជាច្រើនផងដែរ។
គួរបញ្ជាក់ថា អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះបានរៀបចំពិធីបុកគ្រឹះដំណើរការសាងសង់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


