ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ុយក្រែនថា រុស្ស៊ីចល័តទ័ព៥០០០០នាក់ទៅសមរភូមិ Kursk
រុស្ស៊ីបានផ្លាស់ប្តូរកម្លាំងកងទ័ពប្រមាណ៥០០០០នាក់ទៅកាន់សមរភូមិនៅតំបន់ Kursk ដែលកាន់កាប់ដោយភាគីអ៊ុយក្រែនអស់រយៈពេលជាង២ខែ បន្ទាប់ពីការវាយលុកចូលទឹកដីរុស្ស៊ីអស់ចាប់តាំងពីថ្ងៃទី៦ខែសីហា។

យោងការចេញផ្សាយរបស់ The Kyiv Post អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយថា កងទ័ពរបស់រុស្ស៊ីទាំងនោះត្រូវដកពីតំបន់ផ្សេងៗទៀតនៃសមរភូមិមុខដែលភាគីរុស្ស៊ីបានវាយបក។ ការពង្រាយកម្លាំងឡើងវិញនេះនឹងធ្វើឲ្យអង្គភាពទ័ពរុស្ស៊ីចុះខ្សោយនៅផ្នែកផ្សេងនៃប្រទេសអ៊ុយក្រែន។
ការលើកចល័តទ័ពរបស់ភាគីរុស្ស៊ីនេះកើតឡើង បន្ទាប់ពីសារព័ត៌មាន Bloomberg នៅថ្ងៃទី១០ខែតុលា បានផ្សាយថា សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា អ៊ុយក្រែនអាចកាន់កាប់ទឹកដីដែលកងកម្លាំងរបស់ខ្លួនបានវាយចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីជាច្រើនខែទៅមុខទៀត។
តាមការចុះផ្សាយនោះ រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនទាន់ប្រឈមមុខនឹងបញ្ហាចម្បងណាមួយ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួននៅតំបន់ Kursk នោះទេ ខណៈកងកម្លាំងរុស្ស៊ីបានត្រឹមបើកការវាយលុកដែលមានកម្រិតមួយទប់ទល់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ រុស្ស៊ីផ្តោតលើការវាយលុកខ្លាំងចូលទៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ក្រុមមន្ត្រីអាមេរិក បាននិយាយថា បន្ទាប់ពីមានកង្វះខាតនូវការបញ្ជូនសព្វាវុធក្រោយឈរជើងនៅតំបន់ Kursk អស់រយៈពេលជាច្រើនថ្ងៃកន្លងទៅ កងកម្លាំងរបស់ទីក្រុងកៀវឥឡូវនេះបានទទួលនូវការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំជាបន្តបន្ទាប់រួចរាល់មកហើយ។ ការផ្គត់ផ្គង់គ្រាប់កាំភ្លើងដែលមានស្ថិរភាពនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត រួមទាំងគំនិតផ្តួចផ្តើមដឹកនាំដោយសារធារណរដ្ឋឆែក ក្នុងការផ្តល់គ្រាប់រំសេវ និងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយអាមេរិក-បារាំង ក្នុងការបង្កើតសមត្ថភាពកាំភ្លើងធំរបស់អ៊ុយក្រែនក្នុងរយៈពេលវែង។
ការវាយលុករបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk បានធ្វើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងភាពជោគជ័យដំបូងយ៉ាងឆាប់រហ័សបែបនេះនៅក្នុងសង្គ្រាមប្រយុទ្ធតតាំងនឹងការឈ្លានពានពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញ វាក៏បានបង្កើនក្ដីព្រួយបារម្ភផងដែរនៅក្នុងលក្ខខណ្ឌដែលទីក្រុងមូស្គូធ្វើការវាយបក និងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីទឹកដី៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


