ព័ត៌មានជាតិ
បង្ក្រាបទីតាំងខារ៉ាអូខេ អាត់ ជួងឃាត់ខ្លួនមនុស្ស ៣៩ ព្រោះផ្គើននិងបម្រាម
កម្លាំងចម្រុះនៃសាលារាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងបើកខារ៉ាអូខេមួយកន្លែងយីហោ អាត់ ជួង ស្ថិតនៅផ្លូវវេង ស្រេង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលផ្គើននិងបម្រាមមិនអនុញ្ញាតឲ្យជួបជុំគ្នាក្នុងពេលដែលជំងឺកូវីដ១៩កំពុងតែឆ្លងដល់សហគមន៍រាល់ថ្ងៃនេះ។
លោក អ៊ុ ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣បានប្រាប់ថាការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែមីនា ដោយបានឃាត់ខ្លួនមនុស្សចំនួន៣៩នាក់ ក្នុងនោះមានភ្ញៀវចំនួន ១១ នាក់។

លោកចៅសង្កាត់បានបញ្ជាក់ថាអ្នកដែលត្រូវឃាត់ខ្លួនបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ដោយពុំមានលើកលែងឡើយ។
បើតាមលោកចៅសង្កាត់ ករណីបង្ក្រាបទីតាំងបើកអាជីវកម្មខាងលើហើយនឹងឈានទៅដល់បិទអាជីវកម្ម អាត់ ជួង នេះយោងតាមបញ្ជាពី លោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ៕


អត្ថបទ៖នរា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


