ព័ត៌មានជាតិ
សម្តេចធិបតី៖ យុវជនកាកបាទក្រហម ត្រូវមានស្មារតីស្នេហាជាតិ និងទទួលខុសត្រូវចំពោះបេសកកម្មរបស់ខ្លួន
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនដែលជាសមាជិកកាកបាទក្រហមកម្ពុជា ត្រូវមានស្មារតីស្នេហាជាតិ និងទទួលខុសត្រូវចំពោះបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្មានការរើសអើង។ សម្តេចបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការចូលរួមជាមួយកាកបាទក្រហម គឺត្រូវមានផ្នត់គំនិត និងបេះដូង ដើម្បីជួយជំរុញ និងអនុវត្តការងារមនុស្សធម៌នេះឱ្យបានជាប់ជាប្រចាំ។ លើសពីនេះ ត្រូវមានស្មារតីស្នេហាជាតិ និងជាតិនិយម ប៉ុន្តែមិនជ្រុលនិយមពេក ដែលនាំឱ្យខ្មែរបែកបាកបាក់ ហើយត្រូវមានគំនិតវិជ្ជមាន និងគិតគូរឱ្យបានច្បាស់លាស់។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា «ការគិតវិជ្ជមាននេះហើយ ដែលធ្វើឱ្យយើងស្ម័គ្រចិត្តចូលតាមកាកបាទក្រហម ដើម្បីរួមគ្នាជួយប្រជាពរដ្ឋឱ្យរឹងមាំ ក្នុងពេលដែលគាត់លំបាក»។ ដូច្នេះសមាជិកកាកបាទក្រហម ត្រូវមានគំនិតវិជ្ជមាន និងចូលរួមសកម្មភាពមនុស្សធម៌មួយនេះឱ្យបានសកម្ម ដើម្បីជាប្រយោជន៍ទាំងអស់គ្នា។
បន្ថែមពីនេះ ត្រូវរួមគ្នាពង្រឹងខ្លួនឯង កសាង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង ដើម្បីចូលរួមថែរក្សា សាមគ្គីឯកភាពជាតិ កុំឱ្យបាត់បង់ទឹកដី កុំឱ្យបាត់បង់វប្បធម៌ សិល្បៈ ដោយត្រូវរួមគ្នាផ្សព្វផ្សាយ គាំទ្រនូវសម្បត្តិវប្បធម៌ជាតិកុំដែលមាន។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី។

សម្តេចបន្តថា តម្លៃពិតប្រាកដនៃសមាជិកកាកបាទក្រហមកម្ពុជា គឺជាការចូលរួមដោយស្ម័គ្រចិត្ត ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយគ្មានការរើសអើង ហើយប្រជាពលរដ្ឋជាអ្នកវាយតម្លៃដ៏សំខាន់ ចំពោះបេសកកម្មមនុស្សធម៌មួយនេះ៕
ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


