ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមអ៊ុយក្រែន រឿងចង់បានអាវុធនុយក្លេអ៊ែរ
ប្រតិកម្មទៅនឹងការទាមទាររបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដែលចង់បាននុយក្លេអ៊ែរ, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមថា ទីក្រុងមូស្គូ នឹងមិនអនុញ្ញាតឲ្យទីក្រុងកៀវ ទទួលបានអាវុធបែបនេះឡើយ ហើយបើអ៊ុយក្រែន នៅតែព្យាយាមក្នុងរឿងនេះ សូមពួកគេត្រៀមខ្លួនទទួលការឆ្លើយតបឲ្យហើយទៅ។

ថ្មីៗ ប្រធានាធិបតីអ៊ុយក្រែន ស្នើឡើងថា ទីក្រុងកៀវត្រូវការអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនមិនអាចក្លាយជាសមាជិកអង្គការណាតូបានទេនោះ។ លោកអះអាងថា អ៊ុយក្រែនអាចការពារខ្លួនបាន លុះត្រាសម្រេចបានគោលបំណងនេះ។
ពាក់ព័ន្ធបញ្ហានេះ លោកពូទីនបាននិយាយកាលពីថ្ងៃសុក្រ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា «នេះគឺជាការទង្វើហេតុមួយទៀតហើយ។ នេះគឺជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់មួយ ពីព្រោះជំហានណាមួយក្នុងទិសដៅនេះ នឹងត្រូវបានឆ្លើយតបដោយប្រតិកម្មសមស្រប។ ថ្នាក់ដឹកនាំនយោបាយអ៊ុយក្រែនបានបង្ហាញពីបំណងចង់មានអាវុធនុយក្លេអ៊ែរម្តងហើយម្តងទៀត សូម្បីតែមុនពេលវិបត្តិឡើងកម្តៅដល់កម្រិតនេះក៏ដោយ”។
រម្លឹកទៅខែមុន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោកពូទីន បានដាក់លក្ខខណ្ឌថា ទោះប្រទេសគ្មាននុយក្លេអ៊ែរក៏ដោយ ប៉ុន្តែបើពួកគេមានការគាំទ្រពីប្រទេសមាននុយក្លេអ៊ែរឲ្យឈ្លានពានរុស្ស៊ី នោះត្រូវចាត់ទុកថាជាការវាយប្រហាររួមគ្នាហើយ ដូច្នេះទីក្រុងមូស្គូ ក៏អាចបាញ់នុយក្លេអ៊ែរសងសឹកទៅវិញបានដែរ។

សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន មិនដែលគ្រប់គ្រងអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែអះអាងថា ខ្លួនធ្លាប់ស្ថិតក្នុងចំណោមមហាអំណាចបរមាណូ មុននឹងសម្រេចចិត្តបោះបង់ចោលវា។
ក្នុងសុន្ទរកថានៅឯសន្និសីទសន្តិសុខអន្តរជាតិទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់កាលពីខែកុម្ភៈឆ្នាំ២០២២ ពោលគឺប៉ុន្មានសប្តាហ៍មុនពេលផ្ទុះជម្លោះជាមួយរុស្ស៊ី, លោក ហ្សេលេនស្គី បានសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តនោះ ដោយលើកឡើងថា ប្រទេសរបស់គាត់មានសិទ្ធិគ្រប់យ៉ាងក្នុងការដូរចិត្តយកអាវុធនុយក្លេអ៊ែរមកវិញ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន