ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ចង់បានអាវុធនុយក្លេអ៊ែរ
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបង្ហាញផែនការជ័យជម្នះទៅកាន់មន្ត្រីអឺរ៉ុបក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិកកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤, ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានស្នើឡើងថា ទីក្រុងកៀវត្រូវការអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនមិនអាចក្លាយជាសមាជិកអង្គការណាតូបានទេនោះ។
តាមការចុះផ្សាយរបស់ Politico លោក ហ្សេលេនស្គី អះអាងថា អ៊ុយក្រែនអាចការពារខ្លួនបាន លុះត្រាក្លាយជារដ្ឋមាននុយក្លេអ៊ែរ ឬជាសមាជិកណាតូ ហើយលោកក៏បញ្ជាក់រឿងនេះទៅអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែរ។

ក្នុងអំឡុងពេលនោះ លោក ហ្សេលេនស្គី ឆ្លៀតរម្លឹកអំពីគ្រាដែលប្រទេសរបស់លោក បានយល់ព្រមបោះបង់អាវុធនុយក្លេអ៊ែរសូវៀត ដែលរក្សាទុកនៅលើដីរបស់ខ្លួន ជាថ្នូរនឹងការធានាសន្តិសុខពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្រោមអនុស្សរណៈទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤ ហើយលើកជាសំណួរថា «តើមហាអំណាចនុយក្លេអ៊ែរណាខ្លះបានរងគ្រោះ? ទាំងអស់គ្នាឬ? ទេ មានតែអ៊ុយក្រែនប៉ុណ្ណោះ។ អ្នកណាបោះបង់អាវុធនុយក្លេអ៊ែរ? ទាំងអស់គ្នា? ទេ នោះក៏អ៊ុយក្រែនដែរ ហើយតើអ្នកណាកំពុងប្រយុទ្ធនៅថ្ងៃនេះ? នោះក៏ជាអ៊ុយក្រែនដដែល។ ដូច្នេះហើយបើអ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរ យើងអាចការពារខ្លួនបាន ឬយើងគួរតែមានសម្ព័ន្ធភាពមួយ។ ក្រៅពីណាតូ យើងមិនដឹងថា សព្វថ្ងៃនេះមានសម្ព័ន្ធភាពណាដែលមានប្រសិទ្ធភាពទេ»។
សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន មិនដែលគ្រប់គ្រងអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែអះអាងថា ខ្លួនធ្លាប់ស្ថិតក្នុងចំណោមមហាអំណាចបរមាណូ មុននឹងសម្រេចចិត្តបោះបង់ចោលវា។
ក្នុងសុន្ទរកថានៅឯសន្និសីទសន្តិសុខអន្តរជាតិទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់កាលពីខែកុម្ភៈឆ្នាំ២០២២ ពោលគឺប៉ុន្មានសប្តាហ៍មុនពេលផ្ទុះជម្លោះជាមួយរុស្ស៊ី, លោក ហ្សេលេនស្គី បានសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តនោះ ដោយលើកឡើងថា ប្រទេសរបស់គាត់មានសិទ្ធិគ្រប់យ៉ាងក្នុងការដូរចិត្តយកអាវុធនុយក្លេអ៊ែរមកវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លក្ខខណ្ឌបាញ់នុយក្លេអ៊ែរថ្មីរបស់លោក ពូទីន ធ្វើឲ្យគេបារម្ភ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


