ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងអាមេរិក និងកាណាដា ទៅដល់ច្រកសមុទ្រតៃវ៉ាន់ ក្រោយចិនធ្វើសមយុទ្ធ
នាវាពិឃាតសហរដ្ឋអាមេរិក និងនាវាចម្បាំងកាណាដា បានទៅដល់ច្រកសមុទ្រតៃវ៉ាន់ព្រមគ្នាកាលពីថ្ងៃអាទិត្យ ដែលដំណើរនាវាចរណ៍នេះ ត្រូវគេដឹងថាធ្វើឡើងមិនដល់១សប្ដាហ៍ផងបន្ទាប់ពីប្រទេសចិនបានបញ្ចប់ការធ្វើសមយុទ្ធជុំវិញដែនកោះតៃវ៉ាន់។

កងនាវាចរលេខ៧របស់កងទ័ពជើងទឹកអាមេរិក បានប្រកាសនៅថ្ងៃចន្ទនេះថា នាវាពិឃាត USS Higgins និងនាវាចម្បាំងកាណាដា HMCS Vancouver បានធ្វើការឆ្លងកាត់ «តាមទម្លាប់» កាលពីថ្ងៃទី២០ខែតុលា «លើផ្លូវទឹកដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ» ដោយបន្ថែមថា វាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងកាណាដា ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។
បញ្ជាការភូមិភាគបូព៌ារបស់ចិន បានប្រាប់ថា ខ្លួនបានឃ្លាំមើលដំណើររបស់នាវាចម្បាំងទាំង២គ្រឿង ហើយក៏បានធ្វើការព្រមានផងដែរ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ចិនបានរៀបរាប់ថា៖ «សកម្មភាពរបស់អាមេរិក និងកាណាដា បានបង្កជាបញ្ហា និងជាផលរំខានដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
ដំណើររបស់នាវាចម្បាំងអាមេរិក និងកាណាដានៅច្រកសមុទ្រតៃវ៉ាន់ កាលពីលើកមុនធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ២០២៣។
សូមរំឭកថា រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើសមយុទ្ធកាលពីថ្ងៃចន្ទសប្ដាហ៍មុន ហើយនិយាយថា វាជាសារព្រមានដល់សកម្មភាពផ្ដាច់ខ្លួនរបស់តៃវ៉ាន់។ ការធ្វើសមយុទ្ធនេះ ត្រូវបានតៃវ៉ាន់ និងសហរដ្ឋអាមេរិកធ្វើការថ្កោលទោស៕
ដោយ៖ ឈាង
ចុចអាន៖ ចិន ប្រើយន្តហោះចម្បាំងជាង១៥០គ្រឿងនៅក្នុងសមយុទ្ធត្រឹម១ថ្ងៃ ហ៊ុមព័ទ្ធជុំវិញកោះតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


