ជីវិតកម្សាន្ដ
អ្នកស្រី អុឹម សុគន្ធា ហួសចិត្តអ្នកចែករំលែក MGI មិនខ្មាសផ្ទះលេខ២ ខណ:គេ Block ខ្មែរស្ទើរមួយប្រទេស
អ្នកស្រី អុឹម សុគន្ធា អ្នកគ្រប់គ្រង MGC បានសម្តែងការហួសចិត្តជាខ្លាំង ខណ:ដែលឃើញមានអ្នកបន្តការផុស និងចែករំលែកកម្មវិធី MGI ដែលបាននឹងកំពុងធ្វើនៅប្រទេសថៃ ក្រោយផ្តាច់សិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្មីៗនេះ។

បន្ទាប់ពីឃើញមានអ្នកគាំទ្រខ្មែរមួយចំនួនចែករំលែក (ស៊ែរ) កម្មវិធីខាងលើនេះ អ្នកនាង អុឹម សុគន្ធា បាននិយាយថា “កុំថាឡើយចូលមើលកម្មវិធីហ្នឹង សូម្បីតែអូសឃើញក៏រំលងចោលដែរ ហើយសុំមិនយល់អ្នកយកមកផុសស៊ែរពីកម្មវិធីគេបានអី្វមកវិញ ខ្មាសផ្ទះលេខ ២ណាស់ គេ block មួយប្រទេសហើយ យើងនៅតាមកម្មវិធីគេមកផុសពេញហ្នឹងទៀត”។
ដោយឡែក រឿងដែលកាន់ហួសចិត្តថែមទៀតស្រាប់ តែមានគណនីហ្វេសប៊ុកមួយបានចូលទៅបញ្ចេញមតិឌឺដងទៅកាន់អ្នកនាង អុឹម សុគន្ធា តាមរយ:ខ្លឹមសារថា “កុំតូចចិត្តអី្វការស៊ែរការនិយាយ គឺបង្ហាញតែចំណុចអវិជ្ជមាន។ ចុះលោកស្រីគេវាយប្រហារ និងសើចចំអកយកលុយបោក និងពេលវេលា បើគិតទៅអស់រាប់សែនដុល្លារមិនទាំងហ៊ានប្តឹងគេផង អត់យល់?” ។

ឆ្លើយតបការលើកឡើងនេះភ្លាមៗនោះ អ្នកស្រី អុឹម សុគន្ធា បានបញ្ជាក់ថា និយាយរឿងអវិជ្ជមាន ខ្លួនមិនថាទេ តែបើផុសកម្មវិធីគេប្រឡងនឹងបានអី្វមកវិញ និងចោទសួរទៀតថា “បើហ៊ានថា គេបោកអ្នកនាងរាប់សែនដុលារ តើការដែលមិនធ្វើអី្វគេ នឹងយ៉ាងម្តេចវិញ?”។
អ្នកស្រីបន្តទៀតថា “ការប្តឹងមិនមែនជាការងាយស្រួលដូចការគិតរបស់លោកទេ បញ្ហានេះបើដោះមិនស្រួល នឹងមានបញ្ហាធំរវាងប្រទេសនិងប្រទេសហើយ ប្តឹងម្តងៗអស់លុយរាប់ម៉ឺនដុលារចំណាយពេលវេលាច្រើនណាស់”។ អ្នកនាង បានបញ្ជាក់បន្ថែមទៀតថា សម្រាប់រឿងលុយ នាងសុខចិត្តបោះចោល នាងមិនល្ងង់ទេ តែកុំឲ្យជាប់កម្មពារគ្នាទៀត អ្នកចង់បានរបស់គេមិនគឺចម្រើនទេ”។
គួររម្លឹកថា ក្រោយមានរឿងរ៉ាវដ៏ចម្រូងចម្រាស់អ្នកស្រី អុឹម សុគន្ធា អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2024 ធ្លាប់បានប្រកាសប្តេជ្ញានឹងអះអាងថា អ្នកនាងនឹងធ្វើគ្រប់យ៉ាងដើម្បីបិទ Miss Grand មិនឲ្យមាននៅកម្ពុជានាឆ្នាំក្រោយៗបន្តទៀតទេ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


