ព័ត៌មានជាតិ
មន្ត្រីសុខាភិបាលប្រាប់ស្ថានភាពអ្នកជំងឺកូវីដមុនពេលស្លាប់
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ស្ថានភាពជជនបុរសរងគ្រោះកូវីដ១៩ មុនពេលស្លាប់ថា ក្រុមគ្រូពេទ្យបានថតសួតឃើញថាមានបញ្ហាធ្ងន់ធ្ងរទាំងសងខាង ដែលធ្វើឲ្យអ្នកជំងឺកង្វះខ្យល់អុកស៊ីហ្សែន។
លោកស្រីបញ្ជាក់ថា “ធម្មតាមនុស្សយើងរស់នៅប្រចាំថ្ងៃត្រូវការដកដង្ហើមដោយសារយើងមានតម្រូវការអុកស៊ីហ្សែនដើម្បីចូលទៅក្នុងសួតរបស់យើង អ៊ីចឹងដោយសារតែគាត់មានបញ្ហាវាយលុកដោយវិរុសកូវីដ១៩ ធ្វើឲ្យសួតរបស់គាត់រលាកធ្ងន់ធ្ងរទាំងសងខាង ដូច្នេះលទ្ធភាពនៃការស្រូបយកខ្យល់អុកស៊ីហ្សែនគឺខ្វះទាំងស្រុង”។

លោក ស្រីឱ វណ្ណឌីនបានបន្តទៀតថា ក្រុមគ្រូពេទ្យបានខិតខំក្នុងការផ្តល់ការគាំទ្រនិងបច្ចេកទេសព្យាបាលអស់លទ្ធភាព និងសមត្ថភាព ហើយស្ថានភាពជំងឺកាន់តែវិវត្តធ្ងន់ធ្ងរទៅៗ លុះដល់ ថ្ងៃទី ៩ ខែមីនា ពេលដែលស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរហើយនោះ ក្រុមគ្រូពេទ្យពិនិត្យឃើញថាត្រូវតែផ្តល់នូវម៉ាស៊ីនសម្រាប់ជួយលើផ្លូវដង្ហើមដើម្បីឲ្យមានអុកស៊ីហ្សែនគ្រប់ចូលទៅក្នុងសួតរបស់គាត់វិញ។
លោកស្រី ឱ វណ្ឌឌីនបានបញ្ជាក់ទៀតថា “ថ្វីបើយើងប្រើអស់បច្ចេកវិទ្យា ដែលនៅបណ្តាប្រទេសនានាធ្លាប់ប្រើប្រាស់ក្នុងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ១៩ ប៉ុន្តែគួរឲ្យសោកស្តាយ ការជួយសង្គ្រោះមិនអាចជួយបាន ដោយសារស្ថានភាពនៃការវ៉ៃលុកនៃវិរុសកូវីដ១៩ លឿន ធ្វើឲ្យសរីរាង្គគាត់ ទ្រាំទ្រមិនបាន ធ្វើឲ្យមានភាពធ្ងន់ធ្ងរទៅលើបញ្ហាសួតទាំងសងខាង ទើបធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតតែម្តង”។
បុរសអ្នកកើតកូវីដ១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១០:៤០នាទីព្រឹក។ នេះគឺជាករណីនៅដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ជនរងគ្រោះមានលំនៅនៅសង្កាត់ចាក់អង្រែ មានមុខរបរជាអ្នកបើកបរឲ្យថៅកែចិន នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


