Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើដល់ ADB បន្ត​ពង្រឹងកិច្ចសហការដើម្បីពន្លឿនវឌ្ឍនភាពវិស័យទឹកស្អាត និងអនាម័យ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្ត​គាំទ្រដល់កម្ពុជា​គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងការធានានិរន្តរភាពប្រភពទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវធ្វើឡើងកាលពីថ្ងៃ​ទី៣១ ខែតុលា ​ ក្នុងជំនួបជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ទទួលបន្ទុកវិស័យទឹកស្អាត និងការអភិវឌ្ឍតំបន់ទីក្រុង ដើម្បីពិភាក្សាអំពីការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានលើកឡើងពីភាពចាំបាច់នៃការពង្រឹងតួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងការត្រៀមដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្កដោយការប្រែប្រួលអាកាសធាតុមកលើសេវាទាំងនេះ ពិសេសគឺទឹកស្អាត។ ក្រសួងប្តេជ្ញាចូលរួមចំណែកអនុវត្តវិធានការនានា ដែលនឹងលើកកម្ពស់សេវាគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។

លោក ហែម វណ្ណឌី ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តកិច្ចសហការ និងគាំទ្រគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការធានានិរន្តរភាពប្រភពទឹក និងផ្តល់ជំនួយបច្ចេកទេសដល់ប្រតិបត្តិករផ្តល់សេវាទឹកស្អាត។

លោក Saito បាន​បញ្ជាក់​​ការ​ប្ដេជ្ញា​ចិត្ត​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍ វិស័យ​ទឹកស្អាត និងអនាម័យ។

លោកថា៖«ផ្អែកលើភាពប្រទាក់គ្នានៃវិស័យទាំងពីរ គណៈប្រតិភូបានសង្កត់ធ្ងន់លើយន្តការប្រមូលចំណូល និងថ្លៃសេវាប្រកបដោយនិរន្តរភាព ដើម្បីផ្តល់ហិរញ្ញប្បទានដល់សេវាចាំបាច់ទាំងនេះ ពិសេសសេវាគ្រប់គ្រងទឹកកខ្វក់ សំដៅលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន»។

ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូដ៏ជិតស្និទ្ធមួយសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ បច្ចុប្បន្ន ធនាគារកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា “គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត” តម្លៃ១១៩លានដុល្លារ និងកំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF) សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុង ក្នុងទំហំថវិកាប្រមាណ៤០០លានដុល្លារ ដែលរំពឹងថានឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម