ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ជិត ៣ ០០០នាក់នៅលីបង់ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល
មនុស្សចំនួន ២ ៩៨៦នាក់ ត្រូវបានសម្លាប់ និង ១៣ ៤០២នាក់បានរងរបួស ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់អ៊ីស្រាអែលទៅលើក្រុមសកម្មប្រយុទ្ធហេសបូឡានៅប្រទេសលីបង់ក្នុងខែតុលាឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានសម្លាប់មនុស្ស ១៨នាក់ និង ៨៣នាក់ផ្សេងទៀតបានរងរបួស ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកឡើងដល់ទៅជិត ៣ពាន់នាក់ឯណោះ។
ចាប់តាំងពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤មក អ៊ីស្រាអែលបានបង្កើនការវាយឆ្មក់របស់ខ្លួនលើតំបន់ជាច្រើននៃប្រទេសលីបង់ រួមទាំងទីក្រុងបេរូត ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់រងរបួស និងបង្ខំឲ្យមនុស្សជាង១លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
អរិភាពរវាងអ៊ីស្រាអែល និងហេសបូឡា បានកើនឡើងជាលំដាប់ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នៅលីបង់ បានចាប់ផ្តើមបាញ់រ៉ុកកែតទៅកាន់ភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប៉ាឡេស្ទីននៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ មួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនទៅលើភាគខាងត្បូងអ៊ីស្រាអែល៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


