ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ចិន និងរុស្ស៊ី អត់ចេះអៀនខ្មាសការពារកូរ៉េខាងជើង
សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ខែវិច្ឆិកាបានចង្អុលមុខចំៗដាក់រុស្ស៊ី និងចិននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា «មិនចេះអៀនខ្មាសការពារ» និងជំរុញឲ្យកូរ៉េខាងជើងបំពានបន្ថែមលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ខណៈដែលទីក្រុងព្យុងយ៉ាងបានប្ដេជ្ញាថានឹងពន្លឿនការកសាង «កម្លាំងនុយក្លេអ៊ែរ» របស់ខ្លួន។

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បាននិយាយថា ព្រោះមានខ្នងបង្អែកពីរុស្ស៊ី និងចិន ទើបក្រុងព្យុងយ៉ាងហ៊ានជំរុញបន្តនូវកម្មវិធីនុយក្លេអ៊ែរ មីស៊ីលប៉ាលិស្ទិក និងអាវុធប្រល័យលោកដោយខុសច្បាប់។
ក្រុមប្រឹក្សាដែលមានសមាជិកមកពី១៥ប្រទេស កំពុងប្រជុំគ្នា បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ លោក Wood បាននិយាយថា រុស្ស៊ី និងចិន បានរារាំងក្រុមប្រឹក្សាមិនឲ្យចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដែលជាវិធានការមួយដែលត្រូវការការឯកភាពគ្នា។
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើង លោក Kim Song បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ទីក្រុងព្យុងយ៉ាងនឹងពន្លឿនការកសាងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដើម្បី «ប្រឆាំងនឹងការគំរាមកំហែងណាមួយដែលបង្ហាញដោយរដ្ឋអាវុធនុយក្លេអ៊ែរអរិភាព»។
លោក Kim Song បានលើកឡើងថា ការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង បានឈានដល់ចំណុចរសើបខ្លាំងរួចទៅហើយ។ លោកបន្តថា វិធានការព្រហើនរបស់អាមេរិកនេះ បាននាំឲ្យស្ថានភាពបច្ចុប្បន្នកំពុងខិតកៀកទៅនឹងការផ្ទុះសង្គ្រាមធំ។
កូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ហើយវិធានការនេះត្រូវបានពង្រឹងជាលំដាប់ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងគោលបំណងបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលប៉ាលិស្ទិករបស់ទីក្រុងព្យុងយ៉ាង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


