ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីស៊ែប៊ី៖ ការបោះឆ្នោតអាមេរិកអាចនាំសន្តិភាពឬសង្គ្រាមលោកលើកទី៣
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី៦១ដើម្បីជ្រើសប្រធានាធិបតីទី៤៧ បានក្លាយជាប្រវត្តិសាស្រ្តសំខាន់បំផុតសម្រាប់មនុស្សជាតិនៅលើភពផែនដីនេះដែលកំពុងប្រឈមវិបត្តិសង្គ្រាមដ៏ធ្ងន់ធ្ងរ។ ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថា ជាការនាំមកនូវសន្តិភាពដោយបញ្ចប់សង្គ្រាមដែលញំញីពិភពលោកអស់រយៈពេលជិត៣ឆ្នាំនិងរីកសាយទៅកាន់តំបន់ជាច្រើនទៀត ឬក៏អាចថា ជាដំណើរទៅរកសង្គ្រាមលើកទី៣។

លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីដែលមាននិន្នាការគាំទ្ររុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ TV Happy ដែលបានផ្សាយថា ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងក្លាយជាការសម្រេចចិត្តសម្រាប់មនុស្សជាតិទាំងអស់ថា «វានឹងនាំមកនូវសន្តិភាព ឬការផ្លាស់ប្តូរឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣»។
បើទោះបីជាប្រធានាធិបតីស៊ែប៊ី មិនបានលើកឈ្មោះចំៗចំពោះបេក្ខជនដែលអាចនាំទៅរកសន្តិភាពឬសង្គ្រាមលោកលើកទី៣ ប៉ុន្តែគេអាចដឹងថា លោកទំនងសំដៅលើបេក្ខភាពលោកស្រី កាម៉ាឡា ហារីស នាំមកនូវសង្គ្រាមលោកលើកទី៣ ព្រោះថា សង្គ្រាមនេះកើតឡើងក្នុងអំឡុងពេលដែលលោកស្រីកាន់អំណាចជាមួយលោក ចូ បៃដិន ខណៈដែលលោក ដូណាល់ ត្រាំ ហាក់បានបញ្ចេញវោហារស័ព្ទបញ្ចប់សង្គ្រាមក្នុងពេលដែលលោកឈ្នះឆ្នោត។
លោកស្រី កាម៉ាឡា ហារីស តែងបង្ហាញជំហរគាំទ្រអ៊ុយក្រែនក្នុងការធ្វើសង្គ្រាមដើម្បីសេរីភាពរបស់ពួកគេ ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ាក៏បង្ហាញពីការការពារខ្លួនរបស់អ៊ីស្រាអែលពីការវាយប្រហាររបស់ក្រុមសកម្មជនហាម៉ាស។
លោក Vucic ត្រូវបានដកស្រង់សម្តីបន្តដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដូចនិយាយថា៖«ការបោះឆ្នោតនេះពិតជាមានសារៈសំខាន់បំផុត។ ប្រហែលជាការបោះឆ្នោតដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលអាចនាំទៅរកសន្តិភាព ឬសង្រ្គាម។ វាប្រហែលកើតឡើង។ វាមិនប្រាកដទេ ប៉ុន្តែវាអាចកើតឡើងដែលការបោះឆ្នោតនេះនាំមកនូវសន្តិភាព ឬបន្តសង្គ្រាមដែលអាចនឹងកើតមានក្នុងសង្គ្រាមលោកលើកទីបី»។
ប្រជាជនអាមេរិកដែលមានសិទ្ធិបោះឆ្នោតជាង១៦០លាននាក់ នឹងកំណត់ជោគវាសនារបស់បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកពីររូបគឺ លោកស្រី កាម៉ាឡា ហារីស តំណាងគណបក្សប្រជាធិបតេយ្យ និងកំពុងកាន់ដំណែងអនុប្រធានាធិបតីស្រាប់ ឬក៏ លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកចន្លោះឆ្នាំ២០១៧ ដល់២០២១ សម្រាប់កាន់ដំណែងកៅអីសេតវិមានរយៈពេល៤ឆ្នាំចាប់ពីដើមឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


