ព័ត៌មានជាតិ
សម្តេចតេជោ៖ ការដកខ្លួនពី CLV មិនចង់ឱ្យបញ្ហានេះក្លាយទៅជាបញ្ហាបែកបាក់ជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងជាថ្មីថា ការប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV) ព្រោះមិនចង់ឃើញបញ្ហានេះនាំឱ្យមានការបែកបាក់ជាតិ ខណៈពលរដ្ឋមួយចំនួនស្ថិតនៅក្រោមការញុះញង់របស់ក្រុមជ្រុលនិយម។
ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី ៣២ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ទិដ្ឋភាពនយោបាយ យើងត្រូវទទួលស្គាល់ថា ម្សិលមិញនេះ រដ្ឋសភា បានអនុម័តនិរាករណ៍ចោលច្បាប់ស្តីពីការសម្រួលពាណិជ្ជកម្មនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម។ ក្រោមកិច្ចសហប្រតិបត្តិការ CLV មានតែច្បាប់ស្តីពីការសម្រួលពាណិជ្ជកម្មនេះមួយទេដែលមានចំណងផ្លូវច្បាប់ ហើយត្រូវសុំសច្ចាប័នពីសភា និងព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ដោយព្រះហាក្សត្រ។

សម្តេចបញ្ជាក់ថា៖« ហេតុអីបានជាយើងត្រូវបោះបង់ចោល(CLV) យើងមិនចង់ឱ្យបញ្ហានេះក្លាយទៅជាបញ្ហាបែកបាក់ជាតិនោះទេ ប្រជាពលរដ្ឋមួយចំនួនត្រូវឋិតនៅក្រោមការញុះញង់របស់ក្រុមជ្រុលនិយម។ ដូច្នេះយើងសុខចិត្ត បោះបង់ចោលនូវផលចំណេញខាងសេដ្ឋកិច្ចសង្គម ដែលមានការគាំទ្រយ៉ាងច្រើន ហើយអ្នកគាំទ្រដំបូងគេគឺជប៉ុន បន្ទាប់មកមានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសមួយចំនួនផ្សេងទៀតបានចូលមកជួយក្នុងតំបន់ទាំងនោះ»។

គួរជម្រាបថា CLV ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន សុទ្ធសាធ នាឆ្នាំ ១៩៩៩ ក្នុងពេលវេលាដែលពេលនោះ ខេត្តរតនគិរី និងមណ្ឌលគិរី ពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ប៉ុន្តែក្រោយមាន CLV សេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធ មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាមសម្តេចតេជោ៖«យើងក្រណាស់នៅពេលនោះ រយៈកាល២៥ឆ្នាំនេះ យើងបានអភិវឌ្ឍន៍នៅទីនោះបានយ៉ាងប្រសើរ តាមរយៈនៃការសម្រួលពាណិជ្ជកម្ម នៅតំបន់ត្រីកោណ»៕

-
សន្តិសុខសង្គម២៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល