ជីវិតកម្សាន្ដ
អតីត Miss Earth កែវ សេងលីហួរ លើកឡើងបទ ពិសោធធ្លាប់ឆ្លងកាត់ក្នុងវិស័យបវរកញ្ញា
បន្ទាប់ពីឆ្លងកាត់បទពិសោធច្រើនកន្លងមក នៅក្នុងវិស័យបវរកញ្ញាទាំងលើឆាកជាតិនិងអន្តរជាតិកញ្ញា កែវ សេងលីហួរ អតីត Miss Earth និង Miss Grand Cambodia បានទម្លាយនូវបទពិសោធដែលខ្លួនធ្លាប់ឆ្លងកាត់ក្នុងវិស័យបវរកញ្ញានាពេលកន្លងទៅ។

ការចេញមុខរៀបរាប់ឆន្ទ:និងបទពិសោធពីសំណាក់ កែវ សេងលីហួរ នេះធ្វើឡើងស្របពេលដែលបវរកញ្ញាភពផែនដីកញ្ញា ដេត ស្រីនាឌ តំណាងឲ្យប្រទេសកម្ពុជាចេញមុខបកស្រាយជុំវិញរឿងរ៉ាវដកខ្លួនមិនចូលរួមប្រកួតកម្មវិធី Miss PIanet International 2024 នៅថ្ងៃប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
បើតាមការរៀបរាប់របស់កញ្ញា កែវ សេ ងលីហួរ បាននិយាយថា នាងសុំចេញមតិយោបល់បន្តិចក្រោយបានស្ដាប់ការបកស្រាយរបស់គាត់ហើយ។ នាងយល់ពីការមើលងាយពីការមិនឲ្យតម្លៃមិនថាប្រទេសជិតខាង មិនថាប្រទេសដទៃ មិនថា ប្រទេសគ្នាឯង ដែលមិនឲ្យតម្លៃប្រទេសយើង។ នាងយល់ ដោយសារតែនាងក៏ធ្លាប់ជួបបញ្ហានេះច្រើនរាប់មិនអស់ មិនថានៅលើឆាកអន្តរជាតិ ឬនៅក្នុងប្រទេសធ្លាប់ជួបហើយ។ ប៉ុន្តែយើងត្រូវគិតឡើងវិញថា អំឡុងពេលនេះយើងកំពុងតែប្រកួតស្រោចស្រង់មុខមាត់របស់ប្រទេសយើង។
កែវ សេ ងលីហួរ បាននិយាយទៀតថា ដូច្នេះទោះជាមានបញ្ហាអ្វីក៏ដោយមិនថាធ្ងន់ ឬក៏ស្រាល ឬក៏យើងទទួលយកមិនបានខ្លាំងសូមប្រាប់ខ្លួនឯងថា ទ្រាំសិនព្រោះពេលនេះជាពេលប្រឡងសំខាន់កម្មវិធីរៀបចំឡើងនៅប្រទេសរបស់យើងយើងជាម្ចាស់ផ្ទះ។ ពេលនោះហើយយើងត្រូវតែរឹងមាំយើងត្រូវតែបង្ហាញពីសមត្ថភាពរបស់យើង ព្រោះយើង ជាម្ចាស់ផ្ទះនៅពេលដែលយើងធ្វើបានជោគជ័យអ្វីៗវានឹងល្អហើយរឿងដែលកើតឡើងមិនល្អសម្រាប់យើងគេមើលងាយប្រ ជាជនយើងគេមិនឲ្យតម្លៃយើងទុកវាមួយកន្លែងសិន ប្រមូលអារម្មណ៍ដើម្បីប្រកួតយកភាពជោគជ័យ មិនថាយើងទទួលបានលំដាប់រង់ឬក៏លំដាប់ណាមួយក៏ដោយ។

នាងបន្តថាពេលដែលយើងជោគជ័យរឿងដែលយើងខំលាក់ទុក យើងអាចបកស្រាយនៅពេលក្រោយបានតើសំខាន់ភាពជោគជ័យ នៅពេលនោះគេ នឹងឃើញពីសមត្ថភាពរបស់យើង។ សំខាន់ពេលនេះយើងត្រូវ តែប្រកួតឲ្យចប់បង្ហាញពីសមត្ថភាពរបស់ម្ចាស់ផ្ទះឱ្យពិភពលោកគេបានឃើញពីសម្ថភាពរបស់យើង ឲ្យគេដឹងថា ការមើលងាយរបស់ពួកគេទៅលើប្រទេសរបស់យើងគឺគិតខុសទាំងស្រុង។
កែវ សេ ងលីហួរ បញ្ជាក់ថាការចេញមតិរបស់នាងខ្ញុំគឺមានតែប៉ុណ្ណឹង អ្នកទាំងអស់គ្នាក៏ធ្លាប់ដឹងហើយថា ខ្ញុំជាមនុស្សម្នាក់ដែលមានការចូលរួមប្រកួតជាច្រើនចេញទៅឆាកអន្តរជាតិក៏ច្រើនដែរ អ៊ីចឹងខ្ញុំធ្លាប់ជួបបញ្ហាទាំងអស់ហ្នឹងជាច្រើនខ្ញុំដឹងថានៅពេលដែលខ្ញុំនិយាយទៅ គឺមិនបានអ្វីមកវិញទេព្រោះក៏រឿងបានចប់ ហើយប៉ុន្តែខ្ញុំចង់ប្រាប់ដល់ប្អូនៗជំនាន់ក្រោយបើសិន ជាពួកគាត់មានចិត្តមោះមុតក្លាហានចង់ចូលរួមប្រកួតដើម្បីក្នុងកម្មវិធីតំណាងឲ្យប្រទេសកម្ពុជា សូមគាត់តាំងចិត្តតាំងកាយ លះបង់ពេលវេលានិងបេះដូងធ្វើ ឲ្យបានល្អកុំឲ្យមានកំហុសខុសឆ្គងជាលើកទី ១ ២ ៣ ឬទៅថ្ងៃអនាគត”។
អតីត Miss Earth និង Miss Grand Cambodia កែវ សេងលីហួរ លើកឡើងបន្ថែមថា ប្រជាជនកម្ពុជាទាំងស្រឡាញ់ដាក់ចិត្តដាក់កាយ លះបង់ទាំងថវិកាដើម្បីឲ្យម្ចាស់ផ្ទះ ឬតំណាងប្រទេសកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ ដើម្បីមុខមាត់ប្រទេស។ នាងថាការបញ្ចេញមតិនេះនាងមិនកាន់ជើងអ្នកណា ក៏មិនបន្ទោសអ្នកណាដែរ (មិនបន្ទោសហ្វេនមិនបន្ទោសបវរេកញ្ញាមិនបន្ទោសម្ចាស់កម្មវិធី)។ ប៉ុន្តែគ្រាន់តែចង់ឲ្យមានហេតុផលមួយដោយសមស្របឲ្យប្រជាជនខ្មែរយើងគាត់បានយល់៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


