ព័ត៌មានអន្ដរជាតិ
លោក ត្រាំ មានផែនការចំនួន៣ ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
តាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃពុធទី៤ខែធ្នូឆ្នាំ២០២៤, ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានបង្ហាញជូនលោកអំពីផែនការចំនួន៣ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយត្បិតតែសេចក្តីលម្អិតនៃផែនការទាំងនោះត្រូវបានលាក់ជិតឈឹងក៏ដោយ ប៉ុន្តែគេសន្និដ្ឋានថា វាគ្មានអ្វីក្រៅពីការជំរុញឲ្យទីក្រុងកៀវប្រគល់ទឹកដីឲ្យទីក្រុងមូស្គូ ហើយឈប់ព្យាយាមចូលជាសមាជិកអង្គការណាតូនោះទេ។

សេចក្តីរាយការណ៍នោះបានឲ្យដឹងថា ក្នុងចំណោមផែនការទាំង៣ គឺមានមួយបានមកពីលោក Keith Kellogg ដែលជាប្រេសិតរុស្ស៊ី-អ៊ុយក្រែននៃរដ្ឋបាលថ្មីរបស់លោក ត្រាំ ចំណែកផែនការ២ទៀតគឺបានមកពីអនុប្រធានាធិបតីជាប់ឆ្នោត J.D. Vance និងអតីតប្រធានចារកម្មស្តីទីរបស់លោក ត្រាំ គឺ Richard Grenell។
យ៉ាងណាក្តី បើតាមការបញ្ជាក់ពីអតីតមន្ត្រីសន្តិសុខជាតិរបស់លោក ត្រាំ, ក្នុងផែនការនោះ លោក ត្រាំ នឹងគំរាមកាត់ជំនួយយោធាដល់អ៊ុយក្រែន បើលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី មិនព្រមចូលតុចរចា ឬសហរដ្ឋអាមេរិក នឹងបង្កើនជំនួយដល់អ៊ុយក្រែន បើរុស្ស៊ី មិនព្រមមកចរចាវិញ។
ម្យ៉ាងវិញទៀត គេហ៊ានអះអាងថា កិច្ចព្រមព្រៀងណាមួយ គឺអាចកើតឡើងបាន លុះត្រាតែលោក ត្រាំ, ពូទីន និង ហ្សេលេនស្គី ចូលរួមក្នុងកិច្ចពិភាក្សាគ្នាផ្ទាល់។

កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ គឺ Mike Waltz ក៏បានថ្លែងប្រាប់ Fox News ដែរថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក នឹងធ្វើការលើកិច្ចចរចា តាំងតែពីថ្ងៃដំបូងទៅនៃអាណត្តិថ្មីរបស់គាត់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ខែមករា ដោយអាទិភាពសំខាន់បំផុត គឺរៀបចំកិច្ចប្រជុំរវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងគោលបំណងនាំភាគីទាំងពីរ មករួមគ្នាដើម្បីចរចាបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពណាមួយ។
ពាក់ព័ន្ធរឿងនេះ កាលពីខែតុលា ភាគីរុស្ស៊ី ក៏បានដាក់ចេញនូវលក្ខខណ្ឌ២ចំណុចច្បាស់ៗ ទៅអ៊ុយក្រែនរួចទៅហើយ បើពិតជាចង់ចរចាសន្តិភាពមែន។
តាមការបញ្ជាក់ពីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov, លក្ខខណ្ឌទី១នោះគឺ ទីក្រុងកៀវ ត្រូវបោះចោលគំនិតចូលជាសមាជិកអង្គការណាតូ ហើយទី២ អ៊ុយក្រែន ត្រូវដកទ័ពចេញពីទឹកដីរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋបាលជាប់ឆ្នោតរបស់លោកត្រាំ បង្ហាញវិធីសាស្រ្តបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


