ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវចោទពីបទក្បត់ជាតិ និងហាមមិនឲ្យចាកចេញពីប្រទេស
លោក Kim Yong-hyun អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវបានហាមប្រាមមិនឲ្យចាកចេញពីប្រទេសឡើយ និងត្រូវរងការស៊ើបអង្កេត ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទក្បត់ជាតិ។ នេះបើយោងតាមការប្រកាសរបស់ការិយាល័យរដ្ឋអាជ្ញាក្រុងសេអ៊ូល នៅថ្ងៃទី៥ខែធ្នូឆ្នាំ២០២៥។

បម្រាមនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោក Kim គឺជាអ្នកដែលបានស្នើទៅលោកប្រធានាធិបតី Yoon Suk-yeol ឲ្យប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងកើតមានចលាចល។
លោក Yoon បានធ្វើសេចក្តីប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារ មុនពេលលុបចោលវិញនៅព្រឹកថ្ងៃពុធ ក្រោយរដ្ឋសភាបានបោះឆ្នោតប្រឆាំង។
គណបក្សប្រឆាំងតូចៗចំនួនបី បានចោទប្រកាន់លោក Yoon និងលោក Kim ពីបទក្បត់ជាតិកាលពីថ្ងៃពុធ។
ក្រុមស៊ីវិលចំនួនពីរ ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យរដ្ឋអាជ្ញាកំពូល និងការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ដោយចោទប្រកាន់លោក Kim ពីបទក្បត់ជាតិ និងការចោទប្រកាន់មួយចំនួនទៀត។
សូមបញ្ជាក់ថា នៅពេលនេះ ប៉ូលិសបានបើកការស៊ើបអង្កេតលើប្រធានាធិបតីកូរ៉េខាងត្បូង ជុំវិញការចោទប្រកាន់ពីបទ បំបះបំបោរឬអាចថាជាការក្បត់ជាតិ ហើយប្រសិនបើរកឃើញថា លោកពិតជាប្រព្រឹត្តខុសមែន លោកអាចទទួលទោសប្រហារជីវិត ព្រោះថា តាមច្បាប់កូរ៉េខាងត្បូង ការបះបោរគឺជាឧក្រិដ្ឋកម្មដែលហួសពីអភ័យឯកសិទ្ធិប្រធានាធិបតី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


