Connect with us

ព័ត៌មានជាតិ

ចំណុចគោលដៅព្រុំប្រទល់ឆ្លងខេត្តព្រះសីហនុចំនួន៣នៅតែបន្តសកម្មភាព ទោះគ្មានករណីវិជ្ជមានកូវីដ១៩ថ្មីរយៈពេលពីរថ្ងៃកន្លងមកនេះ

បានផុស

នៅ

ទោះបីជាខេត្តព្រះសីហនុរយៈពេល២ថ្ងៃកន្លងមកនេះមានសភាពធូរស្រាលដោយសារក្រសួងសុខាភិបាល រកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយចុះ ប៉ុន្តែនៅតាមចំណុចគោលដៅព្រំប្រទល់ឆ្លងខេត្តព្រះសីហនុ ចំនួន៣គោលដៅ (ផ្លូវជាតិលេខ៤៨ កោះកុង ផ្លូវជាតិលេខ៤ព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺ ចំណុចចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ក្នុងភូមិស្ទឹងច្រាលស្រុកកំពង់សិលា និងលើផ្លូវជាតិលេខ៣ ចំណុចស្ពានត្រពាំងរពៅ ព្រំប្រទលខេត្តព្រះសីហនុនិងខេត្តកំពត)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុក នៅតែបន្តធ្វើសកម្មភាពយ៉ាងសកម្មក្នុងការត្រួតពិនិត្យយ៉ាងតឹងរឹងចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងចេញនិងចូលខេត្តព្រះសីហនុ។សកម្មភាពយាមកាមទាំងថ្ងៃទាំងយប់គ្មានពេលសម្រាកនេះ ធ្វើយ៉ាងណាសំដៅកាត់បន្ថយនិងទប់ស្កាត់ការឆ្លងរីរាលដាលជមងឺកូវីដ១៩ចូលក្នុងសហគមន។

ជាក់ស្តែងនៅព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១   កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សិលា ដឹកនាំដោយលោក  ទេព  មុន្នី   អភិបាលរងនៃគណៈអភិបាលរងស្រុកកំពង់សិលា  បានចុះផ្អាកសកម្មភាពរថយន្តដឹកអ្នកដំណើរតាមរថយន្តក្រុង  រថយន្តឈ្នួល  តាក់ស៊ី  និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូលខេត្តព្រះសីហនុមួយរយៈសិនរហូតដល់មានការជូនដំណឹងជាថ្មី  ដើម្បីជៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩។

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម