Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ជីនពីង៖ គ្មាន​អ្នក​ចាញ់ឈ្នះ​​នៅ​ក្នុង​សង្គ្រាមពាណិជ្ជកម្ម​ចិន-អាមេរិក​ឡើយ

បានផុស

នៅ

ជា​សារ​​ព្រមាន​មួយ​ទៅ​កាន់​លោក ដូណាល់ ត្រាំ មុន​​​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ផ្លូវការ​នា​ខែ​មករា​ខាង​មុខ លោក ស៊ី ជីនពីង បាន​និយាយ​នៅ​ថ្ងៃ​ទី​១០​ខែធ្នូ​ឆ្នាំ​២០២៤​ថា សង្រ្គាមពាណិជ្ជកម្ម​​រវាង​ចិន​-​អាមេរិក នឹង​​គ្មាន​​អ្នក​ចាញ់​ឈ្នះ​នោះ​ឡើយ។

លោក ដូណាល់ ត្រាំ និង​លោក ស៊ី ជីនពីង (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​ចិន បាន​រៀបរាប់​អំពីទំនាក់ទំនងចិន-អាមេរិក នៅពេលជួបជាមួយប្រធានស្ថាប័នហិរញ្ញវត្ថុពហុភាគីនៅទីក្រុងប៉េកាំងថា៖ «សង្រ្គាមពន្ធ សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា ប្រឆាំងនឹងនិន្នាការប្រវត្តិសាស្ត្រ និងច្បាប់សេដ្ឋកិច្ច ហើយវានឹងមិនមានអ្នកឈ្នះទេ។ ចិន មានឆន្ទៈរក្សាការសន្ទនាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពង្រីកកិច្ចសហប្រតិបត្តិការ ដោះស្រាយ​បញ្ហា​ភាពខុសគ្នា និងជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកក្នុងទិសដៅស្ថិរភាព សុខភាពល្អ និងនិរន្តរភាព»។

កន្លង​មក លោក ដូណាល់ ត្រាំ បាន​បង្កើត​សង្គ្រាមពាណិជ្ជកម្មដ៏ក្តៅគគុកជាមួយប្រទេសចិនក្នុងអំឡុងពេលអាណត្តិដំបូងរបស់​លោក​នៅក្នុងតំណែង​ជា​ប្រធានាធិបតី​អាមេរិក ដោយចោទប្រកាន់​ចិន​ពីការលួចកម្មសិទ្ធិបញ្ញា និងការអនុវត្ត «អយុត្តិធម៌» ផ្សេងៗទៀត។

លោក ត្រាំ បាន​ប្រកាស​ថានឹងដាក់ពន្ធកាន់តែខ្ពស់លើ​ចិន បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា ខណៈពេលដែលទីក្រុងប៉េកាំងកំពុងប្រឈមនឹងការរង្គោះរង្គើសេដ្ឋកិច្ចក្រោយ​វិបត្តិ​​ជំងឺ​រាតត្បាត។

ទីក្រុងប៉េកាំង កំពុងកំណត់គោលដៅកំណើនប្រចាំឆ្នាំប្រហែល​៥​ភាគរយក្នុង​ឆ្នាំ​២០២៤​នេះ ទោះបីជាការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ ភាពអត់ការងារធ្វើខ្ពស់ និងវិបត្តិអូសបន្លាយក្នុងវិស័យអចលនទ្រព្យដ៏ធំ ក៏​ដោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៥ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម