ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ផ្តល់វិធានការ ៤ យ៉ាងសំខាន់ សម្រាប់អប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៥ បន្តអនុវត្ត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងការផ្តល់នូវវិធានការ ៤ យ៉ាងសំខាន់ សម្រាប់អប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៥ បន្តអនុវត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៥ នៅវិមាន ៧ មករា នាព្រឹកថ្ងៃចន្ទ ១ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា វគ្គអប់រំនយោបាយ គឺជាគោលការណ៍ដ៏ចម្បងមួយរបស់គណបក្ស ដែលគណបក្សតែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមក។ វគ្គអប់រំនយោបាយ ក៏ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សដែលមិនអាចខ្វះបានផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំដល់អង្គពិធីទាំងមូលនូវវិធានការ ៤ យ៉ាង ដូចខាងក្រោម ៖ ១/គណៈឃោសនាអប់រំ ត្រូវយកចិត្តទុកដាក់បំពេញរាល់ការងារដែលពាក់ព័ន្ធវគ្គសិក្សានេះ ឲ្យបានល្អ និងមានប្រសិទ្ធភាព។ ២/គណៈគ្រប់គ្រងវគ្គ ត្រូវយកចិត្តទុកដាក់ដឹកនាំការសិក្សាឲ្យបានល្អ ប្រកបដោយលទ្ធផលខ្ពស់ស្របទៅតាមកម្មវិធីដែលបានគ្រោងទុក។ ៣/ឯកឧត្តម ដែលជាគ្រូឧទ្ទេសនាម ត្រូវយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងចំណេះដឹងផ្ទាល់ខ្លួនផ្ទេរទៅឲ្យសិក្ខាកាម ដែលជាអ្នកបន្តវេនកសាង និងអភិវឌ្ឍន៍គណបក្សទៅអនាគត។ ៤/សិក្ខាកាមទាំងអស់ ត្រូវអត់ធ្មត់ព្យាយាមក្នុងការរៀនសូត្រ គោរពវិន័យរបស់វគ្គ សាមគ្គីជិតស្និទ្ធរវាងសិក្ខាកាម និងសិក្ខាកាម សាមគ្គីល្អរវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងារក្នុងវគ្គ ដើម្បីជាកិត្តិយសផ្ទាល់ខ្លួនរបស់ម្នាក់ៗ ជាកិត្តិយសសម្រាប់គ្រួសារ និងជាកិត្តិយសសម្រាប់ក្រសួង-ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលកំពុងបំពេញភារកិច្ច៕
អត្ថបទ ៖ វិមាន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


