ព័ត៌មានអន្ដរជាតិ
ពិភពលោកបង្កើនការអំពាវនាវ តែយោធាមីយ៉ាន់ម៉ាអត់ខ្វល់ បន្តបង្ក្រាបដោយហិង្សា
សហគមន៍អន្តរជាតិនៅថ្ងៃចន្ទ ទី១៥ ខែមីនា បានទទួចឲ្យមានការអត់ធ្មត់ បន្ទាប់ពីហោចណាស់អ្នកតវ៉ា១១នាក់ត្រូវបានសម្លាប់បន្ថែមទៀត ខណៈបាតុករកាន់តែច្រើនបាននាំគ្នាចេញតវ៉ាតាមដងផ្លូវដើម្បីទាមទារឲ្យស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ បើទោះជាមានការបង្ក្រាបពោរពេញដោយថ្លុកឈាមពីរដ្ឋាភិបាលយោធាក៏ដោយ។

អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេសចិន និងចក្រភពអង់គ្លេសបានថ្កោលទោសចំពោះហិង្សា ខណៈអង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់អ្នកតវ៉ាដោយសន្តិវិធី១៣៨នាក់ហើយត្រូវបានសម្លាប់ ក្នុងនោះមានទាំងស្ត្រី កុមារ និងព្រះសង្ឃ ចាប់តាំងពីឧត្តមសេនីយ៍បានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ កុម្ភៈ។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ ឧត្តមសេនីយ៍មីយ៉ាន់ម៉ាគ្មានសញ្ញាណាមួយដែលបង្ហាញពីការអត់ធ្មត់ឡើយ។
កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃថ្លុកឈាមបំផុតដែលមនុស្សជិត៤០នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ។

ប៉ុន្តែការសម្លាប់នោះមិនបានបញ្ឈប់បាតុករឡើយ ពួកគេនៅថ្ងៃចន្ទម្សិលមិញនៅតែបន្តចេញមកតវ៉ាទៀត។ នេះបើតាមសាក្សីបាននិយាយ ហើយមានអ្នកស្លាប់១១នាក់ថែមទៀត។ អ្នកស្លាប់នៅថ្ងៃចន្ទត្រូវបានបាញ់សម្លាប់នៅទីកន្លែងផ្សេងៗគ្នានៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jalina Porter បានប្រាប់អ្នកកាសែតនៅថ្ងៃចន្ទថា ៖«យោធាមីយ៉ាន់ម៉ាបានឆ្លើយតបចំពោះការអំពាវនាវឲ្យស្តារលទ្ធិប្រជាធិបតេយ្យនៅភូមាដោយគ្រាប់កាំភ្លើង»។
លោកស្រីថា ៖«សហរដ្ឋអាមេរិកបន្តអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ចាត់វិធានការម៉ឺងម៉ាត់ដើម្បីប្រឆាំងនឹងរដ្ឋប្រហារ»។
នៅថ្ងៃចន្ទលោក Stephane Dujarric អ្នកនាំពាក្យ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរាប់ទាំងអ្នកដើរតួនៅក្នុងតំបន់ចេញមកសាមគ្គីជាមួយប្រជាជនមីយ៉ាន់ម៉ា និងសេចក្តីប្រាថ្នាលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។

ប្រេសិតតអង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា Christine Schraner Burgener ក៏បានថ្កោលទោសចំពោះថ្ងៃថ្លុកឈាមកាលពីថ្ងៃអាទិត្យ ខណៈប្រទេសដែលជាអតីតអាណានិគមរបស់ចក្រភពអង់គ្លេសបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលប្រើកកម្លាំងប្រឆាំងនឹងប្រជាជនស្លូតត្រង់។
នៅថ្ងៃចន្ទ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានជំរុញឲ្យរបបយោធាមីយ៉ាន់ម៉ាជៀសវាងនូវការកើតឡើងវិញនូវឧប្បត្តិហេតុបែបនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានអធិប្បាយហិង្សាថា«គួរឲ្យស្អប់ខ្ពើម»។
លោកបានប្រាប់អ្នកកាសែតនៅទីក្រុងប៉េកាំងថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពស្ថាប័ន និងប្រជាជនចិន។ លោកបន្ថែមថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានពង្រឹងនៅតំបន់រោងចក្រ។
ជាមួយគ្នានេះ កោះតៃវ៉ាន់ ក៏បានណែនាំទៅក្រុមហ៊ុនរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ាឲ្យដោតទង់ជាតិរបស់តៃវ៉ាន់ដើម្បីជៀសវាងពីគោលដៅ។

ការវិវត្តចុងក្រោយមួយទៀត ហិង្សាបានកើតឡើងនៅរសៀល ថ្ងៃចន្ទបណ្តាលមកពីការបិទបណ្តាញទិន្ន័យទូរសព្ទទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយក៏គម្រោងបើកសវនាការ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានពន្យារពេល។
មេធាវីរបស់លោកស្រីស៊ូជី លោក Khin Maung Zaw បានប្រាប់ AFP ថា សវនាការលោកស្រីម្ចាស់ពានណូបែលដែលធ្លាប់ត្រូវបានឃុំខ្លួនក្នុងផ្ទះជាង១៥ឆ្នាំកំឡុងពេលរបបយោធាគ្រប់គ្រប់គ្រងគ្រោងធ្វើវេលាម៉ោង១០ព្រឹក ថ្ងៃសចន្ទ នៅទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែត្រូវបានពន្យារពេលទៅថ្ងៃទី២៤ ខែមីនា។
លោកនិយាយថា ៖«មិនមានការធ្វើសវនាការទេ ពីព្រោះគ្មានអ៊ីនធើណេត ហើយសវនាការគ្រោងធ្វើតាមរយៈវីដេអូខល។ យើងមិនអាចខលវីដេអូបានទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


