ព័ត៌មានជាតិ
អ្នករតនគិរី កែច្នៃរ៉ែផ្សេងៗទៅជាគ្រឿងអលង្ការ គ្រឿងលម្អ និងតុបតែងផ្ទះ មានភាពស្រស់ស្អាត និងទាក់ទាញ
ខេត្តរតនៈគិរី ជាខេត្តមួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានកំណប់រ៉ែជាច្រើនកន្លែងដែលគេអាចជីកយក មានធ្យូង មាស មាសស្រួយ និងត្បូងមកកែច្នៃតាមរបៀបសិប្បកម្មចិញ្ចឹមប្រជាជនបាន។ ត្បូងនៅខេត្តរតនគិរីនេះ កកើតពីធម្មជាតិសុទ្ធសាទ មានទឹកល្អ រឹងមាំ និងមានតម្លៃសមរម្យ ធ្វើឱ្យប្រជាជនក្នុង និងក្រៅប្រទេស ចង់បាន និងត្រូវការ។ ចំណែករ៉ែវិញ មានដូចជា មាសស្រួយ រ៉ែត្បូងណាំហ្វាន វាមានតម្លៃទៅតាមអបិយជំនឿរបស់ប្រជាជន។

ជាក់ស្តែង មានហាងមួយឈ្មោះ ម៉ាករតនៈ នៅមាត់បឹងកន្សែង ទីរួមខេត្តរតនគិរី។ ម្ចាស់ហាងនេះ បានប្រាប់ថា ដំបូងឡើយគាត់ប្រកបរបរជាអ្នកលក់បាយ ហើយថ្ងៃមួយគាត់បានទទួលទិញរ៉ែផ្សេងៗពីជនជាតិដើមភាគតិចដែលជីកបានពីស្រុក ភូមិត្រឹមតែមួយ កាផាតូច សម្រាប់ដាក់ទុកដាក់តាំងកន្លែងលក់បាយរបស់គាត់ ដើម្បីឱ្យភ្ញៀវបានមើលកម្សាន្ត។ ដោយស្អាត ម្ចាស់ហាងនេះ មិនត្រឹមតែទិញត្បូង ថ្ម ពីជនជាតិដើមភាគតិចប៉ុណ្ណោះទេ គាត់ក៏ទទួលទិញផលិតផលត្បាញដោយដៃពីជនជាតិដើមភាគតិច រួមមាន កាផា ថែមទៀតមកដាក់តាំង ស្រាប់តែមានអ្នកមកហូបបាយបានសាកសួរគាត់ពីតម្លៃត្បូងនោះ រួចចរចាតម្លៃគ្នាត្រូវរ៉ូវគ្នា ក៏បានទិញយកទៅផ្ទះ។ លុះក្រោយមកទៀត ក៏ស្រាប់តែមានមនុស្សផ្សេងៗមកសួរគាត់ រកទិញត្បូងជាបន្តបន្ទាប់ធ្វើឱ្យអាជីវកម្ម។

ដោយហេតុតម្រូការរបស់ប្រជាជនច្រើន ម្ចាស់ហាង ម៉ាករតនៈ បានបន្តទិញបន្តិចម្តងៗ និងពីមួយថ្ងៃទៅមួយថ្ងៃទុក ហើយក៏មានអ្នកត្រូវការមកទិញមានការកើនឡើង។ និយាយពីរ៉ែវិញ មានទាំងរ៉ែមាសស្រួយ ត្បូងអូរ៉ាហ្វីន និងត្បូងណាំហ្វាន សម្រាប់ដាក់នៅក្នុងសសរផ្ទះឱ្យមានសិរីសួស្តី ត្យួងសម្រាប់ពាក់លំអខ្លូន មើលទៅសម្រស់ស្អាតទាក់ទាញ ដែលត្បូងនេះមានទឹកល្អ ភ្លឺចែងចាំង និងមានគុណភាពល្អ។ ពិសេសជាងនេះទៀត គឺថ្មក្រមួន វាមានសាច់ខ្មៅរលោងដែលប្រជាជននៅតាមស្រុកស្រែចម្ការ មិនដឹងថា យកទៅធ្វើជាវត្ថុអ្វី ក៏អ្នកស្រីប្រមូលទិញយកមកកែច្នៃចេញជារូបរាង ជាមីស៊ីល មើលដំបូងមិនដឹងជាថ្មក្រមួន។ ត្បូងទាំងនេះក៏អាចកែច្នៃទៅជាវត្ថុអនុស្សាវរីយ៍ ជាដើមផ្កាសម្រាប់ដាក់តាំងនៅកន្លែងទទួលភ្ញៀវ ការិយាល័យ គ្រឿងអលង្កា គ្រូបាធ្យាយ ជំនាងផ្ទះ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ សព្វថ្ងៃ ម្ចាស់ហាង ម៉ាករតនៈ មិនត្រឹមតែលក់ជូនអតិថិជនដែលមកទិញដល់កន្លែងទេ ភ្ងៀវដែលនៅខេត្តឆ្ងាយ និងអ្នកនៅបរទេសចាប់អារម្មណ៍ទិញ ក៏មានផ្ញើរជូនដោយគិតថ្លៃសេវាទៅតាមនោះដែរ។

សម្រាប់តម្លៃលក់ចេញ ដុំតូច ដើមផ្កា និងថូផ្កា ជារូបរាងដើមឈើ មានតម្លៃចន្លោះ ពី ៤ ០០០០រៀល ទៅ ២៨ ០០០០រៀល គិតទៅតាមទំហំដើម។ បច្ចុប្បន្ននេះ មិនសូវលក់ដាច់នៅថ្ងៃមិនមានបុណ្យជាតិទេ ប៉ុន្តែ ថ្ងៃបុណ្យជាតិវិញ គឺមានភ្ញៀវមកទិញច្រើនជាង ថ្ងៃធម្មតា។ ចំពោះការប្រកបរបរ ទិញ និងលក់ ត្បូង ថ្ម ឆ្នាំនេះ មានការធ្លាក់ចុះជាងឆ្នាំមុន។ ផលិតផលទាំងនេះ កើតឡើងពីធម្មជាតិ និងជាស្នាដៃរបស់ជនជាតិដើមភាគតិច និងជាងនៅខេត្តរតនគិរី ពោពេញដោយប្រណិតភាព ស្រស់ស្អាត និងជាប់បានយូរ។ វាឆ្លុះបញ្ជាំងពីសិល្បៈដែលកើតឡើងពីដូនតា និងភាពប៉ិនប្រសព្វ បញ្ជាក់ពីអត្តសញ្ញាណជាតិនៃប្រជាជននៅភូមិភាគឦសាននៃប្រទេសកម្ពុជា៕









ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ