Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​គ្រោងចេញច្បាប់ ហាមឃាត់​អ្នកជំពាក់​ពន្ធលើសពី​ ២ ០០០ ដុល្លារ​ មិន​ឱ្យចេញ​ពី​ប្រទេស​

បានផុស

នៅ

ក្រសួងហិរញ្ញវត្ថុវៀតណាម​ បាន​ស្នើ​ចេញ​ច្បាប់​ហាម​ឃាត់​បុគ្គល​ ឬ​ម្ចាស់​អាជីវកម្ម​ ដែល​ជំពាក់ពន្ធ​លើស​ពី ៥០ លាន​ដុង​ (ប្រហែល​ ២ ០០០ ដុល្លារ​អាមេរិក​) មិន​ឱ្យចាក​ចេញ​ពី​ប្រទេស​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត​ VnExpress ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានច្បាប់នៃក្រសួងហិរញ្ញវត្ថុ លោក Hoang Thai Son បាននិយាយ​ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រថា មានមនុស្សប្រហែល ៨១ ០០០ នាក់ ដែល​ជំពាក់​ពន្ធ ៥០ លាន​ដុង​ ឬ​ច្រើន​ជាង​នេះ​ នៅ​ទូទាំង​ប្រទេស​។ ​លោក​បាន​បន្ត​ថា ​ចំនួន​ដែល​បាន​ស្នើ​ឡើង​ គឺ​ស្រប​នឹង​កម្រិត​ដែល​​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​បាន​អនុវត្ត​។

នៅក្រោមសំណើច្បាប់​នេះ បុគ្គលដែលប្រឈមនឹងការហាមឃាត់ការធ្វើដំណើរ នឹង​ទទួល​បាន​ការ​ជូនដំណឹងតាមប្រព័ន្ធ​អេឡិចត្រូនិកដោយអាជ្ញាធរពន្ធដារ ឬរាយបញ្ជី នៅលើគេហទំព័រផ្លូវការរបស់អាជ្ញាធរ។ ប្រសិនបើបំណុលនៅតែមិនទាន់សង ៣០ ថ្ងៃបន្ទាប់ពីការព្រមាន អាជ្ញាធរ​នឹង​អនុវត្តច្បាប់​ហាមឃាត់នេះ។

បច្ចុប្បន្ន​ វៀតណាម​មាន​បុគ្គល​ចំនួន​ ៦ ៥០០ នាក់ ដែល​​ត្រូវ​បាន​ហាម​ឃាត់​ឱ្យ​ចាកចេញ​ពី​ប្រទេស​ ដែល​សារ​តែ​ជំពាក់ពន្ធ​ ដោយ​កើន​ឡើង​ ៣ ដង​ ធៀប​នឹង​ឆ្នាំ​មុន​។

​ក្រសួងហិរញ្ញវត្ថុបាននិយាយថា ប្រទេស​ជាច្រើន​ដូចជា​ចិន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក៏បានដាក់បម្រាមការធ្វើដំណើរលើបុគ្គលដែលមានបំណុលពន្ធច្រើន និងហួសកាលកំណត់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម