Connect with us

សន្តិសុខសង្គម

បង្ក្រាបគ្រឿងក្នុងជ្រូកខូចគុណភាពជាង៧០០​គីឡូក្រាម​ ខណៈឈ្មួញលួចនាំចូលពីប្រទេសជិតខាង

បានផុស

នៅ

កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាប និងដកហូតគ្រឿងក្នុងជ្រូកខូចគុណភាព គ្មានសុវត្ថិភាពជាង៧០០គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង និងធ្វើការដុតកម្ទេចចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ខណៈឈ្មួញដឹកតាមម៉ូតូរ៉ឺម៉កក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងទៀតថា យោងតាមចម្លើយសារភាពពីបុរសម្ចាស់រ៉ឺម៉កម៉ូតូ គ្រឿងក្នុងជ្រូកនេះ រូបគាត់គ្រាន់តែស៊ីឈ្នួលដឹកឱ្យគេតែប៉ុណ្ណោះមិនមែនរបស់ខ្លួននោះឡើយ។ ខណៈនោះសមត្ថកិច្ចក៏បានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាចំពោះម្ចាស់រ៉ឺម៉កម៉ូតូ បញ្ឈប់ការដឹកជញ្ជូនផលិតផលគ្រឿងក្នុងជ្រូកដែលគ្មានប្រភព និងឯកសារច្បាស់លាស់នៅពេលក្រោយទៀត ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

នគរបាលដដែលបានបញ្ជាក់ទៀតថា ផលិតផលទាំងនេះនាំចូលពីប្រទេសជិតខាងដែលកន្លងមកសមត្ថកិច្ចតែងតែបង្រ្កាបបានជាបន្តបន្ទាប់។ ផលិតផលគ្រឿងក្នុងជ្រូកជាង៧០០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលជំនាញដកហូតយកទៅដុតបំផ្លាញចោល៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម