កីឡា
កីឡាករហ្វីលីពីនច្រើនជាងគេ លេងនៅលីគកម្ពុជា ជាកូតាអាស៊ាន
គិតត្រឹមបើកទីផ្សារដោះដូរកីឡាលើកទី២ នាដើមខែមករា ឆ្នាំ២០២៥ ប្រទេសហ្វីលីពីនមានកីឡាករកូតាអាស៊ានច្រើនជាងគេលេងនៅជម្រើសជើងឯកលីគបាល់ទាត់កំពូលកម្ពុជារដូវកាល២០២៤-២៥។

ហ្វីលីពីនមានកីឡាករ៤នាក់កំពុងលេងនៅលីគបាល់ទាត់កំពូលកម្ពុជាដោយស្ថិតនៅ៤ក្លិបផ្សេងគ្នា ខណៈកីឡាករទីម័រខាងកើតមាន៣នាក់ កីឡាករមីយ៉ាន់ម៉ាមាន២នាក់ និងកីឡាករឡាវមាន១នាក់។
ខ្សែបម្រើការពារស្លាបកូនកាត់ហ្វីលីពីន-ន័រវេស Scott Woods ទើបតែចូលរួមជាផ្លូវការជាមួយបឹងកេត នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីរូបគេបានបញ្ចប់ភារកិច្ចជាមួយជម្រើសជាតិក្នុងពានរង្វាន់ ASEAN Championship នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាករ Scott Woods មានបទពិសោធច្រើនក្នុងការប្រកបអាជីពបាល់ទាត់នៅក្រៅប្រទេស។ រូបគេចាប់ផ្តើមលេងឲ្យក្លិបអាជីពដំបូងនៅ Tonsberg នៅឆ្នាំ២០១៩-២០ ក្នុងលីគទី២ប្រទេសន័រវេស។ ចន្លោះឆ្នាំ២០២២ដល់២០២៣ រូបគេលេងនៅក្លិប Azkals Development Team, Flint និង Eik Tonsberg មុនពេលចូលរួមជាមួយក្លិបលីគកំពូលថៃ Muangthong United នៅរដូវកាល២០២៤-២៥ ប៉ុន្តែបង្ហាញខ្លួនបានតែ១ប្រកួតប៉ុណ្ណោះ ក៏ចាកចេញមកចូលរួមជាមួយក្លិបលីគកំពូលកម្ពុជា។
Scott Woods ក៏មានបទពិសោធច្រើនក្នុងការបង្ហាញខ្លួនឲ្យជម្រើសជាតិហ្វីលីពីនចាប់តាំងពីកម្រិតអាយុ២២ឆ្នាំ ដល់ក្រុមជម្រើសជាតិទី១។

កីឡាករហ្វីលីពីន៣នាក់ទៀតគឺខ្សែការពារ Pocholo Bugas របស់អង្គរថាយហ្គឺរ, ខ្សែបម្រើ Mike Ott របស់វិសាខា និងខ្សែប្រយុទ្ធ Jarvey Gayoso របស់ភ្នំពេញក្រោន បានចូលរួមតាំងពីដើមរដូវកាល។
ចំពោះកីឡាករទីម័រខាងកើត៣នាក់គឺខ្សែបម្រើ Jhon Frith របស់ក្លិបអាយអេសអាយ ដង្កោសែនជ័យ ខ្សែប្រយុទ្ធ João Pedro របស់អង្គរថាយហ្គឺរ និងអ្នកចាំទីរ Georgino Mendonça របស់ ឡាយហ្វ ព្រះសីហនុ ក៏បានចូលរួមយូរមកហើយដែរ។

កីឡាករមីយ៉ាន់ម៉ា២រូបគឺខ្សែប្រយុទ្ធ Thiha Zaw របស់ណាហ្គាវើលដ៍ និងខ្សែការពារ Soe Moe Kyaw របស់ទីហ្វីអាមីក៏បានលេងនៅលីគកម្ពុជាពីរដូវកាលហើយ តែ Soe Moe Kyaw ទំនងជាចាកចេញពីទីហ្វីអាមីនៅដើមជើងទី២។
ជាមួយគ្នានេះ ប្រធានក្រុមជម្រើសជាតិឡាវ Bounphachan Bounkong របស់ព្រះខ័នរាជស្វាយរៀង ឈានចូលរដូវកាលទី២នៅលីគកំពូលកម្ពុជា។
ហ្វីលីពីន
- កីឡាករ Pocholo Bugas (អង្គរថាយហ្គឺរ)
- កីឡាករ Scott Woods (បឹងកេត)
- កីឡាករ Jarvey Gayoso (ភ្នំពេញក្រោន)
- កីឡាករ Mike Ott (វិសាខា)
ទីម័រខាងកើត
- កីឡាករ Jhon Frith (អាយអេសអាយ ដង្កោសែនជ័យ)
- កីឡាករ João Pedro (អង្គរថាយហ្គឺរ)
- កីឡាករ Georgino Mendonça (ឡាយហ្វ ព្រះសីហនុ)
មីយ៉ាន់ម៉ា
- កីឡាករ Thiha Zaw (ណាហ្គាវើលដ៍)
- កីឡាករ Soe Moe Kyaw (ទីហ្វី អាមី)
ឡាវ
- កីឡាករ Bounphachan Bounkong (ព្រះខ័នរាជស្វាយរៀង)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


