ព័ត៌មានជាតិ
ទោះថ្ងៃអាទិត្យ ក៏ ACU ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលបាន ១៦៧ច្បាប់
ទោះថ្ងៃឈប់សម្រាក ក៏ក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាំទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលតួយ៉ាង គ្រាន់នៅថ្ងៃអាទិត្យ ទី០៥ ខែមករា ក្រុមការងារ ACU បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន១៦៧ច្បាប់។

អង្គភាពប្រឆាំងអំពើពុករលួយ បានបើកទ្វារស្វាគមន៍ចំពោះការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង ឆ្នាំ២០២៥ រយៈពេលពេញមួយខែ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ បើតាមការឱ្យដឹងដោយប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល លោក ញីវ បញ្ញារិទ្ធ គឺគិតចាប់ពីថ្ងៃទី០១ មកដល់ថ្ងៃទី០៥ ខែមករា ក្រុមការងារបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ១៣ ៣២៨ច្បាប់ នៃចំនួនត្រូវប្រកាសសរុប ២២ ៧៧៦រូប។

ដោយឡែក ខេត្តចំនួន៧ មាន ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០%។ លោក ញីវ បញ្ញារិទ្ធ ថា នេះជាពិតជាមានលឿនជាងការគ្រោងទុក ហើយលោក លើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តផ្សេងទៀត ចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និបំណុល ឱ្យបានរួសរាន់ តាមកម្មវិធីដែលបានកំណត់។
ក្រុមការងារ នៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


