Connect with us

នយោបាយ

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

បានផុស

នៅ

សហព័ន្ធសហជីពកម្ពុជាអាស៊ី (CAF) និងសហភាពសហជីពមរតកជាតិកម្ពុជា (CCTUH) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឱ្យមានច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ ដោយសារក្រុមជ្រុលនិយមទាំងអស់នោះ តែងតែបង្កើតសកម្មភាពដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងធ្វើឱ្យពលរដ្ឋជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ញត្តិរបស់សហព័ន្ធសហជីព CAF នៅថ្ងៃទី ១១ ខែមករានេះបានឱ្យដឹងថា៖ «ពួកយើងទាំងអស់គ្នាត្រូវការសុខ សន្តិភាព ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្គ្រាមជាច្រើនឆ្នាំមកហើយ ទើបតែបច្ចុប្បន្ននេះទេ ដែលកម្ពុជាមាន សុខសន្តិភាពយ៉ាងពិតប្រាកដ»។

ញត្តិបន្តថា៖ «ពួកយើងស្អប់ណាស់សង្រ្គាម គឺនាំមកនូវវិនាសហិនហោចខ្លោចផ្សា បែកបាក់ម៉ែឪ បងប្អូន មិនត្រូវការ ក្រុមប្រឆាំង ដែលញុះញង់ឱ្យបង្កើតសង្រ្គាមនៅកម្ពុជាឡើយ។ ពួកយើងដាច់ខាតត្រូវការពារសន្តិភាពឱ្យបាន គង់វង្សយូអង្វែងជារាងរហូត មានសន្តិភាព គឺមានអ្វីៗទាំងអស់»។

សមាជិក សមាជិការនៃសហព័ន្ធសហជីព CAF បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងក្នុងពិធីអបអរសាទរនៃខួបលើកទី៤៦ឆ្នាំ នៃថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចតេជោ បានអំពាវនាវឱ្យមានការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវកម្ម ដោយពួក ទាំងនេះតែងតែបង្កអស្ថិរភាពសន្តិសុខក្នុងសង្គម និងធ្វើឱ្យមាននូវចលាចលជ្រុលនិយម សភាពការច្របូក ច្របល់នៅក្នុងប្រទេស។

ក្រុមជ្រុលនិយម តែងតែបានបង្កើតនៅសកម្មភាពមានការញុះញ៉ង់ បង្កាច់បង្ខូចនូវព័ត៌មានមិនពិត គ្មានភាពស្មោះត្រង់ ដែលនាំឱ្យប្រជាពលរដ្ឋរងទុក្ខ ដោយបានចូលរួមអនុវត្តនូវសារនយោបាយមួយចំនួនរបស់ពួកខ្លួននូវអ្វី ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ បណ្តាលឱ្យមានការប្រព្រឹត្តបទល្មើសផ្សេងៗដោយសារតែពួកគេផងដែរ។

សហព័ន្ធសហជីព CAF បានអំពាវនាវរាជរដ្ឋាភិបាលរៀបចំ ដំណើរការនៃការបង្កើតច្បាប់នេះឡើងប្រកបដោយ ប្រសិទ្ធ​ភាពខ្ពស់ និងសូមឱ្យរាជរដ្ឋាភិបាលពន្លឿនក្នុងការរៀបចំតាក់តែងច្បាប់នេះឡើងឱ្យបានឆាប់បំផុត ដើម្បីការពារអធិ​បតេយ្យ​​ភាពជាតិ និងការពារស្ថេរភាពនយោបាយ ស្ថេរភាពការងារ និងការពារនូវសុខសន្តិភាព។

ចំណែកសហភាពសហជីព CCTUH បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងក្នុងពិធីអបអរសាទរនៃខួបលើកទី៤៦ឆ្នាំ នៃ ថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងការបង្កើតឱ្យមានច្បាប់ដាក់ ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ។

ដោយពួកទាំងនេះតែងតែបង្កអស្ថេរភាពសន្តិសុខក្នុងសង្គម និងធ្វើឱ្យមាននូវចលាចលជ្រុលនិយម សភាពការ ច្របូកច្របល់នៅក្នុងប្រទេស។ ក្រុមនេះបានបង្កើតនូវសកម្មភាពញុះញង់ បង្កាច់បង្អួចនូវព័ត៌មានមិនពិត គ្មាន ភាពស្មោះត្រង់ ដែលនាំឱ្យប្រជាពលរដ្ឋរងទុក្ខនៅក្នុងសារនយោបាយរបស់ពួកគេដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ បណ្តាលឱ្យមានការប្រព្រឹត្ត​បទល្មើសផ្សេងៗ។

សមាជិកសមាជិកានៃសហភាពសហជីព CCTUH បានថ្លែងថា៖ «យើងមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះដំណើរការនៃការបង្កើត ច្បាប់នេះឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្នើសុំពន្លឿនក្នុងការរៀបចំតាក់តែងច្បាប់ ឱ្យបានឆាប់បំផុត ដើម្បី ការពារអធិបតេយ្យភាពជាតិ និងការពារស្ថេរភាពនយោបាយ ស្ថេរភាពការងារ និងការពារនូវសុខសន្តិភាព»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម