សន្តិសុខសង្គម
សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ
លោក គង់ ជំនោរ ជានិស្សិតច្បាប់មួយរូបមើលឃើញថា រហូតមកទល់ពេលនេះ ពាក្យថា «ជនក្បត់ជាតិ ៣ជំនាន់» គឺជារហ័សនាមដ៏ស័ក្តិសមបំផុតសម្រាប់ហៅបុគ្គល សម រង្ស៊ី ដោយសារតែគ្រប់សកម្មភាពរបស់បុគ្គលរូបនេះមានគោលដៅបំផ្លាញផលប្រយោជន៍ជាតិជារៀងរហូតមក។ ឥឡូវនេះ សម្តីរបស់ សម រង្ស៊ី ដែលអួតសរសើរទាហានថៃថាបាញ់ត្រង់ចំគោលដៅកងទ័ពកម្ពុជា ហើយបង្អាប់កងទ័ពកម្ពុជាថា បាញ់មិនដឹងទិសតំបន់ ហើយធ្លាក់ចំតែលើគោលដៅជនស៊ីវិល ត្រូវបានមហាជនទូទៅថ្កោលទោស និងត្មះតិះដៀលយ៉ាងខ្លាំង។

លោកបន្ថែមថា ពាក្យសម្ដីដែល សម រង្សី លើកឡើងគឺដូចគ្នាបេះបិទទៅនឹងភាគីថៃនេះ ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចោទសួរថា តើបុគ្គល សម រង្ស៊ី ជាមនុស្ស ឬមិនមែនជាមនុស្ស? មហាជនខ្មែរទូទៅក៏យល់ស្របថា សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាមនុស្ស និងមិនមែនជាខ្មែរតែម្តង ពីព្រោះបុគ្គលរូបនេះភ្លេចជាតិកំណើត និងបានមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងការឈ្លានពានពីសត្រូវ។ ក្នុងស្ថានភាពបែបនេះ បើសិនជាអ្នកដែលមានមនសិការជាមនុស្ស ទោះតិចឬច្រើន ត្រូវតែចូលរួមចំណែកការពារជាតិ និងទឹកដីកំណើតរបស់ខ្លួន ដូចដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននិងកំពុងធ្វើ។ ប៉ុន្តែចម្លែកតែបុគ្គលក្បត់ជាតិ ៣ជំនាន់រូបនេះ ដែលបាននិងកំពុងបន្តធ្វើសកម្មភាពផ្ទុយពីខ្មែរទូទៅទាំងស្រុង។
ប្រជាពលរដ្ឋខ្មែរចងចាំបានយ៉ាងច្បាស់ថា ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី តាំងពីក្មេងដល់ចាស់ មិនដែលបានធ្វើអ្វីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិឡើយ ក្រៅតែពីដើរញុះញង់ អុជអាល និងមួលបង្កាច់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា។ កាលពីច្រើនទសវត្សរ៍មុន សម រង្ស៊ី ត្រូវបានគេប្រសិទ្ធនាមថាជា «ដង្ខៅបាតុកម្ម» ដែលដឹកនាំអ្នកគាំទ្រដើរតែធ្វើបាតុកម្ម វាយកម្ទេច ដុតបំផ្លាញ បង្កអំពើហិង្សាជាច្រើនធ្វើឱ្យប្រជាពលរដ្ឋរស់នៅខ្វះសេចក្តីសុខ និងសុវត្ថិភាព និងធ្វើឱ្យអ្នកវិនិយោគទុនភ័យខ្លាច ហើយរោងចក្រមួយចំនួនបានបិទទ្វារ។

បុគ្គល សម រង្ស៊ី ក៏ធ្លាប់ជាប់រហ័សនាមថា ជាអ្នកនយោបាយពូកែរត់ដូចសត្វទន្សាយផងដែរ គឺរត់យករួចខ្លួននៅក្រោយពេលបង្ករឿង ដោយទុកឱ្យកូនចៅដែលខំដើរតាមជាច្រើននាក់ជាប់ទោសទណ្ឌ ព្រោះតែបានប្រព្រឹត្តល្មើសច្បាប់តាមការញុះញង់របស់ខ្លួន។ ហើយទីបំផុត សម រង្ស៊ី រត់លែងអាចចូលស្រុកបានជារៀងរហូត ដោយសារតែសកម្មភាពល្មើសច្បាប់ម្តងហើយម្តងទៀតមិនព្រមរាងចាលបើទោះបីជាសម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកលែងទោសមួយលើកជាពីរលើកក៏ដោយ។ ឥឡូវនេះ សម រង្ស៊ី បានធ្វើខ្លួនហួសពីជនក្បត់ជាតិទៅទៀត ពោលគឺមិនសមជាមនុស្សតែម្តង ហើយរឹតតែមិនសមជាខ្មែរ។ ច្បាប់ស្តីពីការដកហូតសញ្ជាតិគួរត្រូវបានពន្លឿន ហើយមនុស្សដំបូងគេដែលត្រូវប្រើច្បាប់ដកសញ្ជាតិ គឺបុគ្គល សម រង្ស៊ី នេះតែម្តង ពីព្រោះអ្វីៗបានបង្ហាញច្បាស់ហើយថា បុគ្គលនេះមិនមែនជាខ្មែរទេ។
ប្រវត្តិសាស្ត្រនឹងចារទុកបុគ្គល សម រង្ស៊ី នៅក្នុងក្រាំងមាសថា ជាជនក្បត់ជាតិ និងត្រូវបានដកសញ្ជាតិដោយសារតែអំពើក្បត់ជាតិចូលដៃជាមួយសត្រូវឈ្លានពានដែលមិនសមមានសញ្ជាតិជាខ្មែរនោះឡើយ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


