សន្តិសុខសង្គម
ពលរដ្ឋសម្ដែងការថ្កោលទោសចំពោះទង្វើ និងសម្ដីរបស់ សម រង្ស៊ី ថាជាជនក្បត់ជាតិតជំនាន់
ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅបានសម្តែងការថ្កោលទោសជាខ្លាំងចំពោះទង្វើ និងសម្តីរបស់ សម រង្ស៊ី ថាជាជនក្បត់ជាតិតជំនាន់ ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែន។

លោក ព្រុំ ស៉ីថា ជាពលរដ្ឋបានលើកឡើងថា ស្របពេលដែលប្រទេសជាតិកំពុងមានភាពតានតឹងនៅតំបន់ព្រំដែនជាមួយថៃ ហើយប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងរដ្ឋាភិបាលកំពុងរួបរួមគ្នាជាធ្លុងមួយ ផ្ទុយអីតែជនក្បត់ជាតិ សម រង្ស៊ី នៅក្រៅប្រទេសបន្តស្រែកញុះញង់ និងម៉ាក់ងាយមកលើកងទ័ពកម្ពុជា ដោយមិនខ្មាស់រអៀនទៅវិញ។

តាមរយៈខ្សែវីដេអូរឃ្លីបដែលបានបង្ហោះចែកចាយកាលពីពេលថ្មីៗនេះ បុគ្គល សម រង្ស៊ី បានប្រើពាក្យសម្ដីមើលងាយបង្អាប់កងទ័ពកម្ពុជា ហើយបែរជាលើកតម្កើងកងទ័ពថៃដែលជាសត្រូវឈ្លានពានទឹកដីកម្ពុជាទៅវីញ។ ការលើកឡើងរបស់បុគ្គល សម រង្ស៉ី នេះ ត្រូវបានមហាជនស្ទើរទូទាំងប្រទេស កើតក្តីក្តៅក្រហាយចំពោះសម្តីស្មោកគ្រោកនិយាយគ្មានការគិតរបស់បុគ្គលនេះ ពិសេសគឺការមើលងាយកងទ័ពកម្ពុជា ដែលបានពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជា។

លោក គង់ ជំនោរ ជានិស្សិតច្បាប់មួយរូបមើលឃើញថា រហូតមកទល់ពេលនេះ ពាក្យថា «ជនក្បត់ជាតិ ៣ជំនាន់» គឺជារហ័សនាមដ៏ស័ក្តិសមបំផុតសម្រាប់ហៅបុគ្គល សម រង្ស៊ី ដោយសារតែគ្រប់សកម្មភាពរបស់បុគ្គលរូបនេះមានគោលដៅបំផ្លាញផលប្រយោជន៍ជាតិជារៀងរហូតមក។ មហាជនខ្មែរទូទៅក៏យល់ស្របថា សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាមនុស្ស និងមិនមែនជាខ្មែរតែម្តង ពីព្រោះបុគ្គលរូបនេះភ្លេចជាតិកំណើត និងបានមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងការឈ្លានពានពីសត្រូវ។
លោកបន្ថែមថា មកដល់ពេលនេះ សម រង្ស៊ី បានធ្វើខ្លួនហួសពីជនក្បត់ជាតិទៅទៀត ពោលគឺមិនសមជាមនុស្សតែម្តង ហើយរឹតតែមិនសមជាខ្មែរ៕
អត្ថបទ៖ សុភា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


