សន្តិសុខសង្គម
អតីតសកម្មជន៖ ជនក្បត់ជាតិ សម រង្ស៊ី មិនសមមានឈាមជ័រជាខ្មែរនោះទេ ការធ្វើនយោបាយដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ
ស្របពេលដែលបញ្ហាព្រំដែនកម្ពុជា ថៃ នៅមិនទាន់ថយកម្តៅផងនោះ បុគ្គលក្បត់ជាតិ សម រង្ស៊ី បានបន្តសកម្មភាព តាមរយៈវេទិកាផ្ទាល់ខ្លួននិយាយបន្តុះបង្អាប់មកលើកងទ័ពកម្ពុជា ដែលជាការមើលងាយដ៏ធ្ងន់ធ្ងរលើវីរៈភាពអង់អាចហានក្លារបស់កងទ័ពកម្ពុជា។ ដោយមើលឃើញពីសកម្មភាពរបស់បុគ្គល សម រង្ស៉ី ដែលមិនដែលបានធ្វើអ្វីជាប្រយោជន៍ដល់សង្គមជាតិក្រៅតែពីការប្រឆាំងប្រមុខរាជរដ្ឋាភិបាលទោះបីប្រទេសជាតិកំពុងត្រូវបានឈ្លានពានពីសត្រូវ អតីតសកម្មជនឆ្នើមរបស់ សម រង្ស៊ី ម្នាក់ បានលើកឡើងពីចរឹតឥអៀនខ្មាសដែលបុគ្គល សម រង្ស៉ី ធ្វើដើម្បីតែផលប្រយោជន៍ខ្លួន និងថា បុគ្គល សម រង្ស៉ី មិនសមមានឈាមជ័រជាខ្មែរនោះទេ។

លោកស្រី ឡាក់ សុភាព អតីតសកម្មជនឆ្នើមម្នាក់របស់លោក សម រង្ស៊ី បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ពិតជាពុំស័ក្តិសមមានឈាមជ័រជាខ្មែរនោះទេ ព្រោះខ្មែរពិតប្រាកដ គឺចេះស្រលាញ់គ្នា ខ្មែរចេះរួបរួមសាមគ្គីគ្នា ចេះស្រលាញ់ជាតិសាសន៍ និងទឹកដី ផ្ទុយស្រលះអីពី សម រង្ស៊ី គ្មានដែលធ្វើអ្វីចំណេញដល់ជាតិ ក្រៅតែពីការធ្វើនយោបាយស៊ីឈ្នួលបរទេស ដើម្បីចំណេញតែប្រយោជន៍ផ្ទាល់ខ្លួនឯង ហើយដែលតែងតែបង្កសកម្មភាពនានាមានចេតនាចង់ឲ្យខ្មែរបែកបាក់សាមគ្គីជាតិ តែប៉ុណ្ណោះ។

អតីតសកម្មជនប្រឆាំងរូបនេះបន្ថែមទៀតថា បុគ្គល សម សង្ស៊ី ធ្វើនយោបាយយូៗទៅ សកម្មជន និងប្រជាពលរដ្ឋអស់ជំនឿដោយខ្លួនឯង រហូតដល់ពេលនេះរត់ទៅធ្វើវេទិកាក្នុងព្រៃ និយាយលែងដឹងខុសត្រូវ ហើយនៅសល់តែមនុស្សក្បែរខ្លួនប៉ុន្មាននាក់ប៉ុណ្ណោះ។

តាមរយៈវីដេអូរមួយដែលបុគ្គល សម រង្ស៊ី បានបង្ហោះនៅបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជនស្ទើរទូទាំងប្រទេស កើតក្តីក្តៅក្រហាយចំពោះការមើលងាយបន្ដុះបង្អាប់កងទ័ពកម្ពុជា ដែលបានពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជា៕
អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


