ព័ត៌មានជាតិ
អ្នកវិភាគ៖ការចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រក្រៅប្រទេសរបស់ក្រុមខុសច្បាប់មានចេតនាបំផ្លាញជាតិ និងប្រមូលប្រយោជន៍ផ្ទាល់ខ្លួន
អ្នកវិភាគ និងសហជីពនៅកម្ពុជាមើលឃើញថា ការកៀរគរចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេសរបស់ខុសច្បាប់គឺជាអំពើទុច្ចរិតមានចេតនាចង់បំផ្លាញប្រទេសជាតិ និងដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួន (លុយ) ដែលជនរួមជាតិខ្មែរគ្រប់រូបមិនត្រូវចូលរួមជាមួយឡើយ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ លើកឡើងថា ការបង្កើតរដ្ឋាភិបាលកម្ពុជានៅក្រៅស្រុក ឬចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេសជាដើមនោះ មិនស្របនិងរដ្ឋធម្មនុញ្ញ និងមិនស្របស្ថានភាពជាក់ស្តែងរបស់កម្ពុជានោះទេ។ មិនតែប៉ុណ្ណោះ អំពើនោះជាការបំផ្លាញសន្តិភាព និងបន្ថែមវិបត្តិលើប្រទេសជាតិ ខណៈកម្ពុជាកំពុងមានការឈ្លានពានពីយោធាថៃ។
លោកថ្លែងថា៖«ក្រុមមួយណាដែលចង់បង្កើតរដ្ឋាភិបាលនិរទេស ឬរដ្ឋាភិបាលអ៊ីចេះ រដ្ឋាភិបាលអ៊ីចុះ នៅក្រៅស្រុក គឺជានោះគឺជារឿងខុសច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយវាបានបំផ្លាញនូវសុខសន្តិភាពកម្ពុជាផងដែរ»។

តាមលោកបណ្ឌិត នៅក្នុងពេលនេះអ្នកនយោបាយទាំងអស់មិនគួរធ្វើសកម្មភាពឱ្យមានការបែកខ្ញែក បង្កើនវិបត្តិបន្ថែមទៀតដល់ប្រទេសជាតិនោះទេ ព្រោះវេលានេះកម្ពុជាកំពុងមានការឈ្លានពានពីសំណាក់យោធាថៃ និងរងវិបត្តិដោយសារសណ្តាប់ធ្នាប់សាកលនៃពិភពលោកកំពុងបាត់បង់ផងដែរ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា ចលនាក្រុមប្រឆាំងក្នុងការកៀរគរប្រជាពលរដ្ឋឱ្យចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតពីសំណាក់ក្រុមប្រឆាំងគឺជាវិធីសាស្ត្រថ្មីមួយទៀតក្នុងការប្រមូលលុយពីអ្នកគាំទ្ររបស់ខ្លួន។ លោកថា នេះជាអំពើខុសច្បាប់ និងជាភាពអាត្មានិយមដែលក្រុមប្រឆាំងតែតែបង្កើតសកម្មភាពផ្សេងៗដើម្បីប្រមូលប្រយោជន៍ពីអ្នកគាំទ្រ ដែលសកម្មភាពទាំងនោះមិនដែលបានផ្តល់ផលប្រយោជន៍អ្វីសូម្បីបន្តិចដល់អ្នកចូលរួម។
លោកថ្លែងថា៖«នេះជាវិធីសាស្ត្របន្ថែមទៀតក្នុងការកៀងគរប្រមូលលុយពីអ្នកគាំទ្ររបស់គាត់ដែលនៅសល់តិចតួច ហើយក្រុមនោះតែងតែធ្វើសកម្មភាពដដែលៗ ចេញពីស្តាយនេះទៅស្តាយនោះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគាត់តែប៉ុណ្នោះទេ ហើយការរៀបចំផ្គូផ្គងជ្រើសរើសបេក្ខភាពបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្រៅប្រទេសនេះជាអំពើខុសច្បាប់ទាំងស្រុង»៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


