ព័ត៌មានអន្ដរជាតិ
ស្តី្រចំណាប់ខ្មាំង២នាក់ទៀតដោះលែងដោយក្រុមហាម៉ាស
ចំណាប់ខ្មាំងស្រ្តី២នាក់ទៀតត្រូវបានដោះលែងដោយក្រុមហាម៉ាសនៅរសៀលថ្ងៃទី១៩ខែមករានេះ បន្ទាប់ពីការដោះលែងចំណាប់ខ្មាំងជាស្ត្រីម្នាក់នៅមុននេះ។ យោង Times of Israel។

ចំណាប់ខ្មាំង២នាក់ចុងក្រោយ ជាស្ត្រី មានឈ្មោះ Emily Damari និង Doron Steinbrecher។ តាមសេចក្តីរាយការណ៍ Emily Damari អាយុ៣០ឆ្នាំ មានសញ្ជាតិ២ គឺអង់គ្លេសនិងអ៊ីស្រាអែល ហើយនាងបានផ្ញើសារចុងក្រោយនៅប្រហែលម៉ោង១០ព្រឹកថ្ងៃទី៧ខែតុលា ដោយរៀបរាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសចូលតំបន់នោះ។
ចំណែកចំណាប់ខ្មាំងទី៣ដែលត្រូវដោះលែងក្នុងថ្ងៃនេះ មានឈ្មោះ Doron Steinbrecher អាយុ៣១ពេលនេះ បានចាប់ជំរិតក្នុងថ្ងៃទី៧ខែតុលានោះដែរ។
តាមកិច្ចព្រមព្រៀងបទឈាប់បាញ់ ក្រុមហាម៉ាសយល់ព្រមដោះលែងចំណាប់ខ្មាំងចំនួន៣នាក់ក្នុងថ្ងៃនេះ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន៩០នាក់ដែលបានជប់ឃុំនៅអ៊ីស្រាអែលកន្លងមក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ចែកចេញជាបីដំណាក់កាល ដោយមានការសម្របសម្រួលដោយប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក។
ដំណាក់កាលដំបូងរបស់ បទឈប់បាញ់នោះនឹងមានរយៈពេល៦សប្តាហ៍ ហើយក្នុងអំឡុងពេលនោះ ចំណាប់ខ្មាំងចំនួន៣៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៨នាក់ដែលនៅសល់ពីការដោះលែងកាលពីបទឈប់បាញ់ចុងខែវិច្ឆិកានិងដើមឆ្នាំ២០២៣ នឹងត្រូវដោះដូរជាមួយអ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត២០០០នាក់។ ចំណាប់ខ្មាំងទាំង៣៣នាក់ជា ស្ត្រី កុមារ និងបុរសអាយុលើសពី៥០ឆ្នាំ អ្នកឈឺ និងអ្នករបួស។
អ្នកទោសរបស់ប៉ាឡេស្ទីនដែលនឹងត្រូវដោះលែងរាប់បញ្ចូលទាំងអ្នកទោសប្រុស ស្រី និងក្មេងជំទង់៧៣៧ នាក់ ដែលខ្លះជាសមាជិកនៃក្រុមសកម្មប្រយុទ្ធដែលត្រូវបានកាត់ទោសពីការវាយប្រហារដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ក៏ដូចជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់មកពីហ្គាហ្សានៅក្នុងការឃុំឃាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ នេះយោងតាមរ៉យទ័រ។
ចំណាប់ខ្មាំងស្ត្រីបីនាក់ត្រូវបានគេរំពឹងថានឹងត្រូវដោះលែងនៅរសៀលថ្ងៃទី ១៩ មករា តាមរយៈកាកបាទក្រហម ដោយចំណាប់ខ្មាំងម្នាក់ត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន៣០នាក់។
បន្ទាប់ពីការដោះលែងចំណាប់ខ្មាំងនៅថ្ងៃទី១៩ខែមករា អ្នកចរចារអាមេរិក Brett McGurk បាននិយាយថា កិច្ចព្រមព្រៀងនេះទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងស្ត្រី៤នាក់ទៀត បន្ទាប់ពីរយៈពេល៧ថ្ងៃបន្ទាប់មកមានការដោះលែងចំណាប់ខ្មាំងបីនាក់បន្ថែមទៀតរៀងរាល់៧ថ្ងៃក្រោយមក៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


