ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក ទី៤៧ ផ្លូវការ
នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី២១នៅកម្ពុជា, លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី៤៧ជាផ្លូវការហើយ ក្នុងពិធីដែលដំណើរការយ៉ាងរលូន នៅវិមាន Rotunda ពោរពេញទៅដោយសំឡេងទះដៃអបអរសាទរយ៉ាងកងរំពង។

ក្នុងពិធីដែលមានការចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ និងបុគ្គលល្បីល្បាញជាច្រើនរូប, លោក ត្រាំ បានថ្លែងក្នុងសុន្ទរកថាចូលកាន់អំណាចថា ការជាប់ឆ្នោតរបស់គាត់គឺជាកាតព្វកិច្ចដើម្បីនាំមកនូវការផ្លាស់ប្តូរទាំងស្រុង ហើយមានទង្វើក្បត់ជាតិជាច្រើន បានកើតឡើងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ចាប់ពីពេលនេះតទៅ អាមេរិកលែងឱនចុះទៀតហើយ។
ដោយសំដៅទៅលើការប៉ងធ្វើឃាតក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania កាលពីខែកក្កដាឆ្នាំមុន លោកប្រកាសថា «ដំណើរការដើម្បីដណ្តើមយកអ្នកសាធារណរដ្ឋ មិនមែនជារឿងងាយស្រួលទេ។ ព្រះតែងជួយខ្ញុំ ដើម្បីធ្វើឲ្យអាមេរិកអស្ចារ្យសាជាថ្មី»។

សូមបញ្ជាក់ជាថ្មី ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកអាណត្តិនេះ គឺខុសប្លែកពីអាណត្តិមុនៗ ពោលគឺមិនមែនរៀបចំនៅខាងក្រៅទេ ដោយសារអាកាសធាតុត្រជាក់ពេកប៉ះពាល់ដល់សុវត្ថិភាព ទើបលោកត្រាំ សម្រេចចិត្តប្រកាសទៅធ្វើក្នុងវិមាន Rotunda វិញ។
យ៉ាងណា នេះមិនមែនលើកដំបូងឡើយ ដែលពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក ត្រូវធ្វើនៅខាងក្នុងវិមាន Rotunda។ ជាក់ស្តែងកាលពីឆ្នាំ១៩៨៥ ពិធីរបស់លោក Ronald Reagan នៅអាណត្តិទី២ គឺធ្វើនៅខាងក្នុងបែបនេះដែរ ដោយសារហេតុផលដូចគ្នានេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


