Connect with us

ព័ត៌មានអន្ដរជាតិ

ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក ទី៤៧ ផ្លូវការ

បានផុស

នៅ

នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី២១នៅកម្ពុជា, លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី៤៧ជាផ្លូវការហើយ ក្នុងពិធីដែលដំណើរការយ៉ាងរលូន នៅវិមាន Rotunda ពោរពេញទៅដោយសំឡេងទះដៃអបអរសាទរយ៉ាងកងរំពង។

លោក ដូណាល់ ត្រាំ (រុបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីដែលមានការចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ និងបុគ្គលល្បីល្បាញជាច្រើនរូប, លោក ត្រាំ បានថ្លែងក្នុងសុន្ទរកថាចូលកាន់អំណាចថា ការជាប់ឆ្នោតរបស់គាត់គឺជាកាតព្វកិច្ចដើម្បីនាំមកនូវការផ្លាស់ប្តូរទាំងស្រុង ហើយមានទង្វើក្បត់ជាតិជាច្រើន បានកើតឡើងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ​អាមេរិកលែងឱនចុះទៀតហើយ។

ដោយសំដៅទៅលើការប៉ងធ្វើឃាតក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania កាលពីខែកក្កដាឆ្នាំមុន លោកប្រកាសថា «ដំណើរការដើម្បីដណ្តើមយកអ្នកសាធារណរដ្ឋ មិនមែនជារឿងងាយស្រួលទេ។ ព្រះតែងជួយខ្ញុំ ដើម្បីធ្វើឲ្យអាមេរិកអស្ចារ្យសាជាថ្មី»។

លោក ដូណាល់ ត្រាំ (រុបថត៖ Reuters)

សូមបញ្ជាក់ជាថ្មី ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកអាណត្តិនេះ គឺខុសប្លែកពីអាណត្តិមុនៗ ពោលគឺមិនមែនរៀបចំនៅខាងក្រៅទេ ដោយសារអាកាសធាតុត្រជាក់ពេកប៉ះពាល់ដល់សុវត្ថិភាព ទើបលោកត្រាំ សម្រេចចិត្តប្រកាសទៅធ្វើក្នុងវិមាន Rotunda វិញ។

យ៉ាងណា នេះមិនមែនលើកដំបូងឡើយ ដែលពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក ត្រូវធ្វើនៅខាងក្នុងវិមាន Rotunda។ ជាក់ស្តែងកាលពីឆ្នាំ១៩៨៥ ពិធីរបស់លោក Ronald Reagan នៅអាណត្តិទី២ គឺធ្វើនៅខាងក្នុងបែបនេះដែរ ដោយសារហេតុផលដូចគ្នានេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម