ព័ត៌មានជាតិ
ត្រៀម CV ! ឱកាសការងារសម្រាប់សិស្សនិស្សិត រយៈពេល ២ថ្ងៃ ចាប់ផ្តើមពីស្អែកនេះ
មជ្ឈមណ្ឌលអប់រំ ស្រ្ពីង នឹងរៀបចំកម្មវិធីពិព័រណ៍ការងារជាលើកទី២ ឬ Spring Career Village 2.0 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និង ២៥ ខែមករា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីង សាខាចតុមុខ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក ទៅនឹងសិស្សនិស្សិតរាប់រយនាក់ ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីឱ្យសិស្សនិស្សិតអាចសិក្សាស្វែងយល់ពីវិស័យការងារ និងឱកាសការងារផ្សេងៗពីអ្នកតំណាងក្រុមហ៊ុនផ្ទាល់តែម្តង។


Spring Career Village 2.0 នឹងមានរៀបចំសកម្មភាពធំៗជាច្រើន ដូចជាបទបង្ហាញអាជីវកម្ម ពីសំណាក់ក្រុមហ៊ុន (Business Presentation) កិច្ចពិភាក្សាពីវាគ្មិនកិត្តិយស (Panel Discussion) ការដាក់បង្ហាញស្ដង់របស់ក្រុមហ៊ុន (Booth Display) បទសម្ភាសផ្ទាល់ពីតំណាងក្រុមហ៊ុន (Walk-in Interview) ការចែករង្វាន់ (Giveaway) និងការច្រៀងរាំកម្សាន្តពីសំណាក់សិស្សនិស្សិតរបស់យើង (Entertainment) ។

អ្នកចូលរួមកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាទទួលបាននូវចក្ខុវិស័យថ្មី ឱកាសការងារ និងបណ្ដាញទំនាក់ទំនងជាច្រើន ការសម្ភាសនៅនឹងកន្លែងផ្ទាល់ ការតម្រង់ទិស និងការចែករំលែកបទពិសោធពីវាគ្មិនកិត្តិយស ទាក់ទងនឹងការជ្រេីសរេីសជំនាញសិក្សា ក៏ដូចជាវិថីការងារដែលត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Spring Career Village លើកទី១ បានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់សិស្សនិស្សិតរបស់យើង បណ្តាក្រុមហ៊ុនដែលចូលរួមពិព័រណ៍ និងសាធារណជនជាច្រើនទៀត ដែលជាកត្តាជំរុញឱ្យក្រុមការងារនៃមជ្ឈមណ្ឌលអប់រំស្រ្ពីង រៀបចំកម្មវិធីពិព័រណ៍លើកទី២ នេះឡើង៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


