ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ១ទសវត្សរ៍ មនុស្ស១៦លាននាក់នៅឥណ្ឌាស្លាប់ដោយចំណែកខ្យល់ពុល
ស្របពេលប្រទេសនានានៅអាស៊ីអាគ្នេយ៍កំពុងមានបញ្ហាទាក់ទងទៅនឹងខ្យល់ពុលក្នុងបរិយាកាស ប្រទេសឥណ្ឌាស្ថិតនៅក្នុងប្រទេសមួយដែលមានបញ្ហាប្រឈមជាងគេជាពិសេសនៅក្នុងរដ្ឋធានីញូដេលីតែម្ដង។ ការសិក្សាថ្មីមួយដែលបានចេញផ្សាយក្នុងទស្សនាវដ្តី The Lancet: Planetary Health បានឲ្យដឹងថា ខ្យល់ពុលក្នុងបរិយាកាសរួមចំណែកដល់ការស្លាប់របស់មនុស្ស១៦លាននាក់នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

សាលារៀនជាច្រើននៅទីក្រុងដេលីក្នុងរដូវរងាតែងតែបិតយ៉ាងហោចណាស់ពីរសប្តាហ៍ ដោយសារកម្រិតខ្យល់ពុលខ្ពស់ រួមជាមួយនឹងការបិតឬផ្អាកខ្សែរថភ្លើង និងជើងហោះហើរមួយចំនួនផងដែរ។
ជារៀងរាល់រដូវរងា ការដុតបំផ្លាញដំណាំដែលរីករាលដាលនៅភាគខាងជើងប្រទេសឥណ្ឌា និងលក្ខខណ្ឌអាកាសធាតុបន្ថែមកម្រិតបំពុលបរិយាកាសខ្ពស់រួចទៅហើយ រួមជាមួយការបំពុលពីចរាចរណ៍ ឧស្សាហកម្ម និងការដុតកាកសំណល់ ដែលបង្កើតជាផ្សែងអ័ព្ទក្រាស់ រារាំងពន្លឺព្រះអាទិត្យ និងធ្វើឱ្យប៉ះពាល់ដល់ខ្យល់ដកដង្ហើមកាន់តែធ្ងន់។
មួយរយៈចុងក្រោយនេះមន្ទីរពេទ្យទទួលអ្នកជំងឺយ៉ាងច្រើនដែលមានជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង។
ការស្រាវជ្រាវនៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក បានរកឃើញថា ភាគល្អិតមីក្រូទស្សន៍ដែលនៅលើអាកាស មានគ្រោះថ្នាក់ដល់សុខភាព។ ភាគល្អិតល្អទាំងនេះត្រូវបានឲ្យឈ្មោះថា PM2.5 មានអង្កត់ផ្ចិតតិចជាង ២.៥ មីក្រូម៉ែត្រ ដែលតូចជាងសក់មនុស្ស ៣០ដង។ នៅក្នុងកំហាប់ខ្យល់ខ្ពស់ដូចជានៅឥណ្ឌា ខ្យល់នឹងក្លាយជាពពកឬជាផ្សែងអ័ព្ទ។
នៅពេលដែល ភាគល្អិតល្អ(PM2.5) ត្រូវបានដកដង្ហើមចូល ពួកវាចូលទៅក្នុងសួត និងចរន្តឈាម បណ្តាលឱ្យមានប្រតិកម្មនៅក្នុងរាងកាយ ដូចជាការរលាកជាដើម។ ភាគល្អិតនេះបង្កើនហានិភ័យបណ្តាលជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺបេះដូង ជំងឺសួត ជំងឺមហារីក កាន់តែអាក្រក់ទៅៗក៏ដូចជាប៉ះពាល់ដល់សុខភាពមាតា និងទារកផងដែរ និងអាចបណ្ដាលឲ្យស្លាប់បាន។

នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet: Planetary Health កាលពីដើមឆ្នាំនេះ បានរកឃើញថា កម្រិតនៃការបំពុលបរិយាកាសប្រចាំថ្ងៃពិតជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការស្លាប់ជាច្រើនក្នុងទីក្រុងរបស់ប្រទេសឥណ្ឌាពិតមែន។
យោងតាមគោលការណ៍ណែនាំអំពីគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក (WHO) ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្របានផ្តល់អនុសាសន៍ថា កម្រិត PM2.5 ជាមធ្យមប្រចាំឆ្នាំមិនគួរលើសពី ៥ µg/m3 ឡើយ ខណៈគ្រប់ស្រុកទាំងអស់នៅឥណ្ឌា មានកម្រិតខ្យល់ពុលប្រចាំឆ្នាំខ្ពស់ជាងការណែនាំរបស់អង្គការសុខភាពពិភពលោក។
នៅក្នុងការប្រៀបធៀបទៅនឹងស្តង់ដារនេះ លទ្ធផលថ្មីរបស់ការសិក្សារបង្ហាញថា ការបំពុលខ្យល់ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់របស់ ១៦ លាននាក់ក្នុងរយៈពេលមួយទសវត្សរ៍ (ឬ១.៥ លាននាក់ជារៀងរាល់ឆ្នាំ)។
លើសពីនេះ ហានិភ័យនៃការស្លាប់ដោយសារការប៉ះពាល់នឹងការបំពុលបរិយាកាសគឺខ្ពស់ សូម្បីតែក្រោមស្តង់ដារគុណភាពខ្យល់ជាតិរបស់ឥណ្ឌាក៏ដោយ។ ការស្លាប់ដោយសារខ្យល់ពុលនៅក្នុងប្រទេសឥណ្ឌាគឺជាការគំរាមកំហែងសម្រាប់ប្រជាជនឥណ្ឌាទាំងអស់ និងមិនកំណត់។
លើសពីនេះ ការរកឃើញនេះបង្ហាញយ៉ាងច្បាស់ថា ការបំពុលបរិយាកាសក្នុងប្រទេសឥណ្ឌាបង្កើនហានិភ័យនៃការស្លាប់យ៉ាងខ្លាំងតាមរយៈការប៉ះពាល់ប្រចាំថ្ងៃ និងប្រចាំឆ្នាំពីខ្យល់ពុលក្នុងបរិយាកាស៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


