សុខភាព
អាហារ៦មុខ កុំទទួលទានច្រើនក្នុងពេលបុណ្យចូលឆ្នាំចិន ប្រយ័ត្ននាំទុក្ខដល់សុខភាព
កូលេស្តេរ៉ុលខ្ពស់ គឺជាមូលហេតុចម្បងមួយនៃជំងឺក្រិនសរសៃឈាម ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ខាងក្រោមនេះជាមុខម្ហូបឆ្ងាញ់ៗចំនួន ៦ មុខ ដែលជួយបង្កើនកូឡេស្តេរ៉ុលយ៉ាងងាយស្រួលដល់រាងកាយ។ ជាពិសេសអាហារកំឡុងបុណ្យចូលឆ្នាំចិន វាច្រើនតែផ្ទុកនូវកូលេស្តេរ៉ុល ខ្លាញ់ ស្ករ ប្រូតេអ៊ីន ជះឥទ្ធិពលអវិជ្ជមានដល់កម្រិតជាតិខ្លាញ់ក្នុងឈាម។
ដើម្បីការពារសុខភាពក្នុងអំឡុងពេលបុណ្យប្រពៃណី អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ គួរកំណត់ការទទួលទានអាហារប៉ុន្មានមុខខាងក្រោមនេះ។
ទី១ ភេសជ្ជះមានជាតិស្ករខ្ពស់
កាសែត Thanh Nien បានដកស្រង់ការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រ Progress in Cardiovascular Diseases ដោយនិយាយថា ជាតិស្ករមានឥទ្ធិពលខ្លាំងលើកូលេស្តេរ៉ុលក្នុងឈាមជាងខ្លាញ់ឆ្អែត។ របបអាហារដែលមានជាតិស្ករខ្ពស់ ធ្វើឲ្យថ្លើមផលិតកូលេស្តេរ៉ុល LDL អាក្រក់កាន់តែច្រើន ខណៈពេលដែលបន្ថយកូលេស្តេរ៉ុល HDL ល្អ។
មិនត្រឹមតែប៉ុណ្ណោះ ជាតិស្ករលើសក្នុងរបបអាហារក៏បង្កើនទ្រីគ្លីសេរីត និងកូឡេស្តេរ៉ុលក្នុងឈាមដែរ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កត់សម្គាល់ថា ភេសជ្ជៈកាបូណាតមានផ្ទុកជាតិស្ករច្រើន ហើយអ្នកដែលមានកូលេស្តេរ៉ុលខ្ពស់ គួរកំណត់វា។
ទី២ សាច់ជ្រូកបីជាន់
សាច់ជ្រូកបីជាន់គឺជាមុខម្ហូបដ៏ពេញនិយមមួយក្នុងកំឡុងរដូវបុណ្យទាន សាច់ប្រភេទនេះមានជាតិខ្លាញ់សាច់ជ្រូកខ្ពស់ ហើយអាចបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL នៅក្នុងឈាម ដោយហេតុនេះបង្កគ្រោះថ្នាក់ដល់បេះដូង និងសរសៃឈាម។ ជំនួសឲ្យការទទួលទានសាច់ជ្រូកបីជាន់ មនុស្សគួរតែផ្តល់អាទិភាពដល់ការទទួលទានបន្លែ ផ្លែឈើ ឬសណ្តែកជំនួសវិញ។
ទី៣. ប្រភេទនំអន្សម ឬនំបត់ នំគម
នំប្រភេទអស់នេះគឺជាអាហារដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យប្រពៃណីមិនថាឆ្នាំចិនឬឆ្នាំខ្មែរ។ ថ្វីដ្បិតតែថា ពពួកអស់នេះជាអាហារដែលមានជីវជាតិ ប៉ុន្តែប្រសិនបើអ្នកញ៉ាំច្រើនពេក វាអាចនាំឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានប្រវត្តិជំងឺលើសឈាម ជំងឺបេះដូង និងបណ្តាលឲ្យមានជាតិខ្លាញ់ក្នុងឈាម។
ដូច្នេះ អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់មិនគួរញ៉ាំច្រើនពេកទេ ដើម្បីចៀសវាងការលើសទម្ងន់ និងប្រមូលផ្តុំជាតិខ្លាញ់ក្នុងមួយថ្ងៃតែម្តង ។ គួរទទួលទានពេលព្រឹក ឬថ្ងៃត្រង់ ចៀសវាងទទួលទានពេលល្ងាច ព្រោះថាថាមពលដែលមិនត្រូវបានបញ្ចេញ នឹងត្រូវបំប្លែងទៅជាទ្រីគ្លីសេរីដ ដែលបណ្តាលឲ្យមានកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់។
ទី៤. សាយ៉របំពង
នៅក្នុងអាហារប្រពៃណីចិន-វៀតណាម សាយ៉របំពង ឬហៅម្យ៉ាងទៀតថា គួង គឺជាអាហារដែលមិនអាចខ្វះបាន។ តំបន់នីមួយៗមានរូបមន្តផ្ទាល់ខ្លួនសម្រាប់ធ្វើ ប៉ុន្តែភាគច្រើនត្រូវបានបំពងេដើម្បីធ្វើឲ្យរសជាតិវាកាន់តែឆ្ងាញ់។
កាសែតសុខភាព & ជីវិត បានដកស្រង់ពីវិទ្យាស្ថានជាតិអាហារូបត្ថម្ភដែលនិយាយថាជាមធ្យម ១០០ ក្រាមនៃសាយ៉រមានប្រហែល ១៣៧កាឡូរី។ នៅពេលបំពងក្នុងប្រេង បរិមាណកាឡូរីអាចឡើងដល់១៥០កាឡូរីក្នុង ១០០ ក្រាមនៃនំដែលបំពងរួច។ យ៉ាងណាក៏ដោយ អ្នកដែលមានកូលេស្តេរ៉ុលខ្ពស់ មិនគួរញ៉ាំសាយ៉របំពងច្រើននោះទេ។ មូលហេតុចម្បងនៅតែកើតឡើងដោយសារវិធីបង្កើតជាតិខ្លាញ់ បង្កើនកម្រិតកូឡេស្តេរ៉ុលក្នុងឈាម ប៉ះពាល់ដល់សុខភាពអ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់។
ទី៥. ជើងជ្រូក
អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់មិនគួរបរិភោគជើងជ្រូកទេ។ រាល់ជើងជ្រូក ១០០ ក្រាមមានជាតិខ្លាញ់ជិត ១៩ក្រាម ប្រូតេអ៊ីន ២៣ ក្រាម និងអាស៊ីតខ្លាញ់ឆ្អែតខ្ពស់។ ការទទួលទានសាច់ប្រភេទនេះនឹងបង្កើនជាតិខ្លាញ់ក្នុងឈាម។ អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់គួរតែធ្វើតាមរបបអាហារដែលមានជាតិខ្លាញ់ទាប។
ជើងជ្រូកគឺជាអាហារមួយក្នុងចំណោមអាហារដែលមានសារធាតុចិញ្ចឹមជាច្រើន ជាពិសេសប្រូតេអ៊ីន និងខ្លាញ់ច្រើន ប៉ុន្តែចំពោះមនុស្សលើសទម្ងន់ និងធាត់ប្រាកដជាមានជាតិខ្លាញ់លើស ហើយការបន្ថែមអាហារូបត្ថម្ភ និងជាតិខ្លាញ់នៅក្នុងជើងជ្រូកគឺមិនចាំបាច់ទេ លើសពីនេះវានឹងធ្វើឲ្យអ្នកឡើងទម្ងន់កាន់តែច្រើន។
ទី៦ ខ្ទឹមស និងគល់ស្លឹកខ្ទឹមជ្រក់
ខ្ទឹមស និងគល់ស្លឹកខ្ទឹមជ្រក់ត្រូវបានគេទទួលទានជាញឹកញាប់ជាមួយអាហារផ្សេងៗគ្នា ដើម្បីកាត់បន្ថយការទ្រលាន់ម្ហូបនិងបំបាត់ការមិនរំលាយអាហារ។ ការទទួលទានអំបិលច្រើនពេកក៏បង្កើនហានិភ័យនៃជំងឺលើសឈាម ជំងឺបេះដូង និងជំងឺតម្រងនោមផងដែរ។ អាហារទាំងនេះច្រើនតែមានជាតិប្រៃខ្ពស់ ដែលអាចធ្វើឲ្យខ្លាញ់ក្នុងឈាមកាន់តែអាក្រក់ទៅៗ។ ការទទួលទានអំបិលច្រើនពេកនឹងបង្កើនសម្ពាធឈាមរបណ្តាលឲ្យមានជំងឺសរសៃឈាម បង្កើនជាតិខ្លាញ់ក្នុងឈាម និងប៉ះពាល់ដល់ខ្លាញ់ក្នុងឈាម។
សម្រាប់អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់គួរតែកំណត់ការទទួលទានអាហារនេះ ឬជ្រើសរើសខ្ទឹមបារាំងដែលមានជាតិផ្អែម និងជូរដែលមានអំបិលតិចតួចដើម្បីញ៉ាំជាមួយវា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៤វិធីងូតទឹកឲ្យត្រឹមត្រូវ មិនបាច់បារម្ភខ្លាចស្លាប់ភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


