សុខភាព
៤វិធីងូតទឹកឲ្យត្រឹមត្រូវ មិនបាច់បារម្ភខ្លាចស្លាប់ភ្លាមៗ
ក្នុងរដូវរងា ឬរដូវក្តៅ ការងូតទឹកឲ្យបានត្រឹមត្រូវ អាចជួយអ្នកការពារសុខភាពរបស់អ្នក និងការពារជំងឺសរសៃឈាមបេះដូង។ ជាពិសេស ការពិតគឺថាការងូតទឹកនៅពេលយប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល។
បច្ចុប្បន្ននេះ ៩០% នៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាលមានមូលហេតុ។ សម្ពាធជីវិត របបអាហារគ្មានវិទ្យាសាស្ត្រ កង្វះលំហាត់ប្រាណ និងការប្រើប្រាស់សារធាតុញៀន បណ្តាលឲ្យអត្រានៃជំងឺដាច់សរសៃឈាមខួរក្បាលចំពោះមនុស្សដែលមានអាយុក្រោម ៤៥ឆ្នាំកើនឡើង។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនមានជំងឺរ៉ាំរ៉ៃដូចជាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមទេ។
ដូច្នេះ យុវជនគួរកំណត់ថាខ្លួនមានជំងឺរ៉ាំរ៉ៃ ឬមិនត្រូវមានវិធានការបង្ការជាមុនដូចជា៖
១ ទំនាក់ទំនងជាមួយទឹក
ពេលងូតទឹក មនុស្សមានទម្លាប់ងូតទឹកសើមពីក្បាលដល់ចុងជើង ប៉ុន្តែនេះមានគ្រោះថ្នាក់ខ្លាំងណាស់។ ទឹកដែលហូរចូលដោយផ្ទាល់ទៅក្នុងក្បាលធ្វើឲ្យឈាមហូរទៅកាន់ខួរក្បាលបង្កើនល្បឿន ដែលអាចប៉ះពាល់ដល់សរសៃឈាម ងាយបណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល។ វិធីដែលត្រឹមត្រូវបំផុតក្នុងការងូតទឹក គឺទុកឲ្យទឹកប៉ះនឹងបរិវេណជាមុនសិន។ អ្នកគួរសើមខ្លួនពីជើងជាមុនសិន ហើយងូតទឹកពីក្រោមឡើងលើ កក់សក់ចុងក្រោយ។
២ ភាពញឹកញាប់នៃការងូតទឹក
ក្នុងរដូវរងា អ្នកមិនគួរងូតទឹកជារៀងរាល់ថ្ងៃនៅពេលដែលសីតុណ្ហភាពទាបខ្លាំង។ ការងូតទឹកច្រើនពេកធ្វើឲ្យភាពធន់របស់ស្បែកចុះខ្សោយ អនុញ្ញាតឲ្យបាក់តេរីចូលលុកលុយ ធ្វើឲ្យងាយឆ្លងមេរោគ។ ការងូតទឹកច្រើនដងធ្វើឲ្យរាងកាយត្រជាក់ សរសៃឈាមរួមតូច បង្កើនហានិភ័យជំងឺសរសៃឈាមបេះដូង ។ អ្នកអាចងូតទឹកម្តងរៀងរាល់ ២ ថ្ងៃម្តង។ មនុស្សចាស់អាចងូតទឹក ៣-៤ ដងក្នុងមួយថ្ងៃ។ យកល្អគួរតែងូតនៅម៉ោង ១ ឬ ២រសៀល ជាពេលដែលសីតុណ្ហភាពពេលថ្ងៃឡើងខ្ពស់បំផុត មិនត្រូវងូតទឹកពេលព្រឹកព្រលឹម ឬយប់ជ្រៅនោះទេ រាល់ពេលត្រូវចំណាយពេលត្រឹមតែ ៥-៧ នាទីប៉ុណ្ណោះ។ អ្នកមិនគួរងូតទឹកយូរពេកទេ ព្រោះវាអាចប៉ះពាល់ដល់ចរន្តឈាមដោយសារតែសីតុណ្ហភាពខុសគ្នា។
៣ កុំងូតទឹកក្នុងទឹកដែលក្តៅពេក ឬត្រជាក់ពេក
ការងូតទឹកក្នុងទឹកក្តៅពេក ជំរុញប្រព័ន្ធប្រសាទបង្កឲ្យមានសរសៃឈាមនាំឱ្ឲ្យសម្ពាធឈាមធ្លាក់ចុះ។ សរសៃឈាមនៅក្នុងស្បែករីកធំពេញខ្លួន បណ្ដាលឲ្យខ្វះអុកស៊ីហ្សែន ធ្វើឱ្ឲ្យអ្នកវិលមុខ ឬសន្លប់។ ការងូតទឹកក្នុងទឹកត្រជាក់ពេកធ្វើឲ្យមានភាពខុសគ្នានៃសីតុណ្ហភាព និងការស្ទះសរសៃឈាមដែលអាចនាំឲ្យស្ទះសរសៃឈាម។
៤ អ្នកគួរតែងូតទឹកក្នុងបន្ទប់ដែលមានខ្យល់ចេញចូលបានល្អ
បន្ទប់ទឹកត្រូវមានខ្យល់ចេញចូល ហើយអាចបន្ថែមចង្កៀងកំដៅបាន។ បន្ទាប់ពីងូតទឹករួច សូមសម្ងួតរាងកាយរបស់អ្នក និងស្លៀកសម្លៀកបំពាក់ក្តៅៗមុនពេលចេញទៅក្រៅ ដើម្បីចៀសវាងការប្រែប្រួលសីតុណ្ហភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សញ្ញារាងកាយទាំង ៨ បង្ហាញថា អ្នកចាប់ផ្ដើមឈានដល់វ័យចាស់ហើយ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


