ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង រិះគន់រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី ដែលហៅខ្លួនថាជា «រដ្ឋទុច្ចរិត»
កូរ៉េខាងជើង បានរិះគន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ចំពោះការហៅខ្លួនថាជា «រដ្ឋទុច្ចរិត» នៅក្នុងបទសម្ភាសន៍មួយ ដោយនិយាយថា ការអត្ថាធិប្បាយបែបនេះមិនជួយដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនោះទេ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥នេះថា ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសខ្លួននឹងឆ្លើយតបយ៉ាងខ្លាំងចំពោះការបង្កហេតុរបស់អាមេរិក។ ក្រសួងក៏បានថ្កោលទោសផែនការខែលការពារមីស៊ីលថ្មីរបស់អាមេរិកផងដែរ ដោយបញ្ជាក់ថា កត្តានេះហើយទើបកូរ៉េខាងជើងត្រូវចាំបាច់ពង្រឹងអំណាចយោធារបស់ខ្លួន។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap នេះគឺជាការរិះគន់លើកដំបូងរបស់កូរ៉េខាងជើងចំពោះរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ចាប់តាំងពីប្រធានាធិបតីរូបនេះបានត្រឡប់ទៅកាន់សេតវិមានឡើងវិញកាលពីថ្ងៃទី២០ខែមករា។
លោក ត្រាំ កាលពីសប្តាហ៍មុនបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលកំណត់នូវដំណើរការអភិវឌ្ឍន៍ American Iron Dome ដែលជាខែលការពារមីស៊ីលជំនាន់ក្រោយរបស់អាមេរិកប្រឆាំងនឹងមីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីលគ្រូស និងទម្រង់ផ្សេងទៀតនៃការវាយប្រហារពីលើអាកាស។
ក្រសួងកូរ៉េខាងជើង បានលើកឡើងថា៖ «គំនិតនៃប្រព័ន្ធការពារមីស៊ីលថ្មី ដែលរំលឹកពីទិដ្ឋភាពនៃផែនការ Star Wars ដ៏គ្រោះថ្នាក់នៃសង្រ្គាមត្រជាក់ បង្កហានិភ័យនៃការប្រកួតប្រជែងអាវុធ ក្រោមលេសនៃការទប់ទល់នឹង “ការគំរាមកំហែង” របស់សត្រូវ។ បរិយាកាសសន្តិសុខពិភពលោកកាន់តែអាក្រក់ បានធ្វើឲ្យយើងត្រូវអភិវឌ្ឍសមត្ថភាពការពារខ្លួនជាបន្ទាន់ ដោយផ្អែកលើការទប់ស្កាត់នុយក្លេអ៊ែរ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


