ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តការលក់សព្វាវុធតម្លៃជាង ៧ពាន់លានដុល្លារឲ្យអ៊ីស្រាអែល
ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់សព្វាវុធតម្លៃ ៧,៤ពាន់លានដុល្លារ ឲ្យទៅប្រទេសអ៊ីស្រាអែល ដោយក្នុងនោះ ៦,៧៥ពាន់លានដុល្លារសម្រាប់គ្រាប់បែក និង ៦៦០លានដុល្លារសម្រាប់មីស៊ីល Hellfire។

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) ការលក់គ្រាប់បែកទាំងនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ពង្រឹងការការពារមាតុភូមិរបស់ខ្លួន និងបម្រើជាការរារាំងដល់ការគំរាមកំហែងក្នុងតំបន់។
DSCA បានបន្ថែមថា ចំណែកឯការលក់មីស៊ីលឲ្យអ៊ីស្រាអែល នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ីស្រាអែល ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយបង្កើនសមត្ថភាពរបស់កងកម្លាំងអាកាស ក្នុងការការពារព្រំដែនអ៊ីស្រាអែល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមជ្ឈមណ្ឌលប្រជាជន។
ការដឹកជញ្ជូនគ្រាប់បែកជាង ២ ៩០០គ្រាប់ឲ្យអ៊ីស្រាអែល នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៥នេះ ឯការដឹកជញ្ជូនមីស៊ីល Hellfire ចំនួន ៣ ០០០គ្រាប់ រំពឹងនឹងត្រូវធ្វើឡើងក្នុងឆ្នាំ២០២៨ខាងមុខ។
អ៊ីស្រាអែល បានបើកការវាយលុកយ៉ាងខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាក្នុងខែតុលាឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមកដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះនៅលើភាគខាងត្បូងប្រទេសរបស់ខ្លួន។
សង្រ្គាម បានបំផ្លិចបំផ្លាញជាច្រើននៃតំបន់ហ្គាហ្សា ដែលជាទឹកដីឆ្នេរសមុទ្រតូចចង្អៀតនៅលើសមុទ្រមេឌីទែរ៉ាណេ បណ្តាលឲ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើន ប៉ុន្តែបទឈប់បាញ់បានចូលជាធរមានចាប់តាំងពីខែមករាមុន ដែលនាំមកនូវការបញ្ឈប់ជម្លោះដ៏សាហាវ និងផ្តល់ការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។
ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការស្លាប់របស់ជនស៊ីវិល រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន នាពេលនោះបានរារាំងការដឹកជញ្ជូនគ្រាប់បែកទម្ងន់ ២ពាន់ផោនទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែលោក ដូណាល់ ត្រាំ ដែលជាអ្នកស្នងតំណែងថ្មី តាមសេចក្តីរាយការណ៍បានយល់ព្រមលើការដឹកជញ្ជូននេះឡើងវិញ បន្ទាប់ពីបានចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


